ប្រហារជីវិតរួច ១៨ឆ្នាំក្រោយ ទើបដឹងការពិត ថាច្រឡំមនុស្ស

 
 

ចិន៖ បុរសម្នាក់ ត្រូវបានកាត់ទោស ប្រហារជីវិត កាលពី ១៨ឆ្នាំមុន ដោយជាប់ចោទ ពីបទរំលោភ និង សម្លាប់នារីម្នាក់ ទើបតែពេលនេះ រកឃើញការពិត ថារូបគេមិនបាន ជាប់ពាក់ព័ន្ធ នឹងរឿងនេះទេ។

នៅក្នុងឆ្នាំ ១៩៩៦ បុរសម្នាក់ មានឈ្មោះថា Hugjiltu ត្រូវបានគេ រកឃើញថា មានទោសពីបទ រំលោភ និងសម្លាប់ នារីម្នាក់ នៅក្នុងតំបន់ Hohhot ប្រទេសម៉ុងហ្គោលី ហើយត្រូវបានកាត់ទោស ប្រហារជីវិត បន្ទាប់ពីរឿងឃាតកម្មនេះ កើតឡើងបាន រយៈពេល៦១ថ្ងៃ។ ប៉ុន្តែករណីនេះ ត្រូវបានធ្វើឲ្យមាន ការសង្ស័យជាថ្មី បន្ទាប់ពីបុរសម្នាក់ទៀត បានសារភាព ពីបទល្មើស ក្នុងឆ្នាំ២០០៥ ដែលការសង្ស័យនេះ បានបន្តរហូតមកដល់ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលរឿងក្តីមួយនេះ ត្រូវបានបើកឡើងវិញ ដោយតុលារជាន់ខ្ពស់ ប្រទេសម៉ុងហ្គោលី។

បន្ទាប់ពីរឿងក្តីនេះ ត្រូវបានបើកឲ្យ ស៊ើបអង្កេតឡើងវិញ ទើបតុលាការស្វ័យត ភាគខាងជើង ប្រទេសចិន បានរកឃើញថា សេចក្តីសម្រេចទោស នៅពេលនោះ មិនត្រឹមត្រូវនោះទេ គឺមិនសមស្រប ទៅនឹងការពិត រួមទាំងគ្មានភស្តុតាង គ្រប់គ្រាន់ ហើយការពិនិត្យ DNA ក៏មិនច្បាស់លាស់ ថែមទៀតផង។ ទន្ទឹមនឹងការរកឃើញថា Hugjiltu មិនមាន ជាប់ពាក់ព័ន្ធ នឹងករណីរំលោភ និង សម្លាប់រួចមក ឪពុក និងប្អូនប្រុស របស់ជនរងគ្រោះ បានយក សេចក្តីសម្រេច មួយច្បាប់នោះ ទៅដុត នៅពីមុខផ្នូរ របស់គេផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីការ ស៊ើបអង្កេត ឡើងវិញ បញ្ជាក់ថា Hugjiltu មិនបាន ជាប់ពាក់ព័ន្ធ នឹងរឿងក្តីនេះទេ ខាងតុលាការក៏បាន សងសំណងជំងឺចិត្ត ទៅកាន់គ្រួសាររបស់ Hugjiltu ចំនួន ៣០,០០០ យ័ន (៤,៨៤២.២៦ដុល្លារ) ហើយខាងតុលាការ ក៏បានទទួលស្គាល់ ពីកំហុសនៃការ កាត់ក្តីរបស់ខ្លួន ផងដែរ៕


លោក Hugjiltu ដែលត្រូវគេ ប្រហារជីវិត ទាំងគ្មានកំហុស

រូបភាព ម្តាយលោក Hugjiltu យំសោកមុខផ្នូរ កូនប្រុស ពេលដឹងការពិត៖



ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម