យុទ្ធនាការ រំដោះចំណាប់ខ្មាំង នៅទីក្រុងស៊ីដនី ត្រូវបានបញ្ចប់ ដោយមនុស្ស ៣ នាក់ បានស្លាប់ និង ៤ នាក់រងរបួស
ស៊ីដនី៖ នៅទីបំផុត ការឡោមព័ទ្ធ រយៈពេល ១៦ ម៉ោង ពីសំណាក់ ប៉ូលីសអូស្ត្រាលី ទៅលើ ហាងកាហ្វេ Lindt ស្តិតនៅកណ្តាល ទីក្រុង ស៊ីដនី ដែលខ្មាន់កាំភ្លើងម្នាក់ បានចាប់ប្រជាពលរដ្ឋ ស្លូតត្រង់ ជាច្រើននាក់ ធ្វើជាចំណាប់ខ្មាំង ត្រូវបានបិទបញ្ចប់ ដោយសរុបមាន មនុស្ស ៣ នាក់ បានស្លាប់ និង ៤ នាក់រងរបួសធ្ងន់-ស្រាល។
ទីតាំងហាងកាហ្វេ Lindt ថតពីលើ
ចំណាប់ខ្មាំង ពីរនាក់ ដែលស្លាប់ បាត់បង់ជីវិត ម្នាក់មានឈ្មោះ Tori Johnson ភេទប្រុស អាយុ ៣៤ ឆ្នាំ ជាអ្នកគ្រប់គ្រង ទូទៅ នៅក្នុងហាងកាហ្វេខាងលើ និងម្នាក់ទៀត ឈ្មោះ Katrina Dawson ភេទស្រី អាយុ ៣៨ ឆ្នាំ ជាមេធាវី ដែលមានកូន ៣ នាក់ ខណៈខ្មាន់កាំភ្លើង មានឈ្មោះ Man Haron Monis អាយុ ៥០ ឆ្នាំ ជាជនភៀសខ្លួន ជនជាតិអ៊ឺរ៉ង ដែលទទួលបាន សិទ្ធិជ្រកកោន ផ្នែកនយោបាយ ពីរាជរដ្ឋាភិបាលអូស្ត្រាលី ចាប់តាំងពីឆ្នាំ ១៩៩៦ នោះ ត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែងកើតហេតុ។ Monis ក៏ធ្លាប់ ប្រព្រឹត្តិបទល្មើស ជាច្រើនករណីដែរ ប៉ុន្តែត្រូវធានា ឲ្យស្ថិតនៅក្រៅឃុំ ក្រោមការឃ្លាំមើល ចំណែកឯ អ្នករងរបួស រួមមានចំណាប់ខ្មាំង ភេទស្រី បីនាក់ និងប៉ូលីសម្នាក់។
ក្រោយយុទ្ធនាការ រំដោះចំណាប់ខ្មាំង ក្រោមស្នូរកាំភ្លើងលាន់ កក្រើក ពេញទីក្រុងស៊ីដនី លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី Tony Abbott បានមានប្រសាសន៍ថា៖ «នេះគឺជាសោកនាដកម្មមួយ ដែលអាចចាត់ទុកជា មេរៀនមួយ សម្រាប់ប្រជាជាតិ អូស្ត្រាលី ដើម្បីទប់ទល់បន្តទៀត នាពេលអនាគត។ អ្វីដែលពួកយើង អាចធ្វើបានពេលនេះ គឺមានតែចូលរួមរំលែកទុក្ខ ជាមួយនឹង ក្រុមគ្រួសារនៃសព និងអ្នករងរបួសដទៃទៀត។ ខ្ញុំក៏សូមស្ញើចសរសើរ ទៅដល់ក្រុមប៉ូលីស New South Wales និងអង្គភាពទាំងអស់ ដែលខិតខំស្វះស្វែង ចូលរួមបេសកកម្ម រំដោះចំណាប់ខ្មាន់នេះដែរ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងហាងកាហ្វេ Lindt ដែលស្ថិតនៅ តំបន់ Martin Place ទីក្រុង ស៊ីដនី គឺមាន ប្រជាពលរដ្ឋ ស្លូតត្រង់ ១៧ នាក់ ត្រូវបានចាប់ធ្វើជា ចំណាប់ខ្មាំង ដោយ ១១ នាក់ រត់រួច បានដោយ សុវត្ថិភាព ២ នាក់ស្លាប់ និង ៤ នាក់ផ្សេងទៀតរងរបួស៕
ជនរងគ្រោះស្លាប់ នាង Katrina Dawson និងលោក Tori Johnson
ខ្មាន់កាំភ្លើង Man Haron Monis ត្រូវបានបាញ់សម្លាប់
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott
ដោយ RoMeo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!