បេក្ខជនប្រឡង ជាប់និទ្ទេស A,B,C នឹងជាប់គ្រូ ដោយស្វ័យប្រវត្តិ ចាប់ពីឆ្នាំក្រោយ

 
 

ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក ណាត ប៊ុនរឿន បានថ្លែងថា នៅឆ្នាំ២០១៥ ខាងមុខ បេក្ខជន ដែលប្រឡង សញ្ញាបត្រ ទុតិយភូមិ ជាប់និទ្ទេស A,B,C នឹងជាប់គ្រូ ដោយស្វ័យប្រវត្តិ។

ថ្លែងនៅក្នុង សិក្ខាសាលាស្តីពី ការបូកសរុបគម្រោងការ កសាងស្ពានសម្រាប់ ការចំណាយកាន់ តែប្រសើរនៅ តំបន់អាស៊ី ប៉ែកអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នាសណ្ឋាគារសាន់វ៉េ លោក ណាត ប៊ុនរឿន បានមានប្រសាសន៍ថា ការកំណែ ទម្រង់រឹតបន្តឹង ការប្រឡងបាក់ឌុប នៅក្នុងឆ្នាំនេះ គឺមិនលឿននោះទេ វាដូចជាយឺតតិចផង ហើយបើទោះបី ជាមានការរិះគន់ យ៉ាងនេះក្តី ប៉ុន្តែគ្រាន់មួយ ចំនួនតូចនោះទេ ដោយច្រើនគេ អបអរសាទ និងពេញចិត្ត។

លោកបន្តថា “ជាពិសេសនេះ A B C ឆ្នាំនេះ (ជាប់និទ្ទេស A B C) បើយើងប្រើ ពាក្យសាមញ្ញ ដូចត្រូវប៉ាន់ចឹង ហើយ A មានតែ ១១នាក់ទៀត ហើយគេយកទាំងអស់ A B C ហើយជាគោលការណ៍ ចាប់ពីឆ្នាំក្រោយទៅ អ្នកដែលបាននិទ្ទេស A B C ហ្នឹង បើគាត់ចង់ធ្វើ គ្រូបង្រៀន គឺឲ្យជាប់ជាស្វ័យប្រវត្តិ ដោយមិន បាច់ប្រឡង”។

លោក សន ជ័យ តំណាងអង្គការបណ្តាញ គណនេយ្យភាព សង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (ANSA) បានឲ្យដឹងថា ក្នុងចូលរួមបង្កើន គុណភាពអប់រំ នៅកម្ពុជា អង្គការជាដៃគូ បានអនុវត្តការងារ របស់ខ្លួន រួមការតាមដានការ ចំណាយទៅលើ គម្រោងសៀវភៅ គោលការចំណាយទៅលើ ការអប់រំកុមារតូច និងការប្រតិបត្តិការសាលា នៅកម្រិតសាលា បឋមសិក្សា ប្រកបដោយជោគជ័យ និងបានកសាង នូវមេរៀន និងបទពិសោធន៍ល្អៗ។

លោកបានបន្តថា “អង្គការខ្ញុំក្នុង ឆ្នាំកន្លងមក បានចំណាយថវិកា ចំនួនជាង ១៤ម៉ឺនដុល្លារ តែប៉ុណ្ណោះ សម្រាប់ធ្វើសៀវភៅ តាមដាន ហើយអង្គការផ្សេងទៀត ក៏មានប្រហាក់ ប្រហែលហ្នឹងដែរ ដែលគេបានផលិត ជាឯកសារ ជាមេរៀនសម្រាប់ បទពិសោធន៍ រៀនសូត្រ”។

លោក សន ជ័យ បានបញ្ជាក់ថា ក៏ថ្លែងអំណរគុណ ដល់ក្រសួងអប់រំ ផងដែរ ដែលបានគាំទ្រ និងទទួលយកនូវមតិ របស់អង្គការបណ្តាញ គណនេយ្យភាពសង្គម អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា និងបន្តស្វាគមន៍ ទៀតនោះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម