ហាងខារ៉ាអូខេ ២កន្លែង ផ្ទុះជម្លោះបែកផ្សែង ខណៈ ដណ្តើមបុគ្គលិកគ្នា
រាជធានីភ្នំពេញ៖ បុគ្គលិកខារ៉ាអូខេ «ស្រីឡែន» ចំនួន៤នាក់ បានរត់ទៅធ្វើការ នៅហាងខារ៉ាអូខេ មួយទៀតដែល ទើបនឹងបើកថ្មី ស្ថិតនៅ ជាប់គ្នា ធ្វើឱ្យថៅកែហាងចូល ទៅតាមយកបុគ្គលិកមកវិញ បង្កឱ្យមានការ ឈ្លោះប្រកែកគ្នា កាលពីវេលា ម៉ោង១២ និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី១៦ ធ្នូ ២០១៤ ស្ថិតនៅ តាមផ្លូវលេខ៥កា ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ប្រភពបានឱ្យដឹងថា ខារ៉ាអូខេដែល អត់មានយីហោ នៅផ្ទះលេខ៦៣៣ មានលក់ចាប់ហួយ ពីខាងមុខ ខាងក្នុងបើកខារ៉ាអូខេ ទើបបើកជិត ២ខែនៅ ជាប់គ្នា ជាមួយខារ៉ាអូខេ «ស្រីឡែន» ដែលមានថៅកែ ស្រីឈ្មោះស្រី ឡែន ដោយចាប់តាំងពី ខារ៉ាអូខេថ្មីនេះបើកមក នារី៤នាក់ ដែល ជាបុគ្គលិករបស់ស្រីឡែន រត់ទៅធ្វើការនៅ ហាងខារ៉ាអូខេថ្មីនោះ ហើយនៅយប់កើតហេតុ ស្រាប់តែថៅកែ ស្រីឡែនបានចូល ទៅក្នុង ហាងខារ៉ាអូខេថ្មី ទាមទារយកបុគ្គលិក របស់ខ្លួនទាំង៤នាក់នោះវិញ តែពួកនាង មិនបានចេញ មកទេ ធ្វើឲ្យថៅកែស្រី ខឹងយកទូរស័ព្ទ ណូគា ចុចពិល មួយគ្រឿង គប់ចូលទៅក្នុងហាងនោះ ហើយនៅតែមិន មានអ្នកចេញមកទៀត ។
បន្ទាប់មកស្រាប់តែ មានបុរស២នាក់ បានយកដបស្រា២ដប គប់ចូលទៅក្នុងហាង ធ្វើឱ្យបែកខ្ចាយ ពេញហាង បង្កឱ្យមានការឈ្លោះ ប្រកែក គ្នាក៏បានទូរស័ព្ទហៅ សមត្ថកិច្ចមកជួយ អន្តរាគមន៍ ហើយនៅតែនិយាយ ស្តាប់គ្នាមិនបានទៀត ទើបសមត្ថកិច្ចនាំ ភាគីទាំងសងខាង យកទៅ ដោះស្រាយនៅ ប៉ុស្តិ៍ទួលសង្កែ តែម្តង ៕
ហាងខារ៉ាអូខេ២កន្លែងផ្ទុះជម្លោះបែកផ្សែង ខណៈដណ្តើមបុគ្គលិកគ្នា
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!