ក្រុមចោរប្លន់ម៉ូតូ តាមដងផ្លូវ នៅភ្នំពេញ ៦នាក់ ត្រូវបានអាវុធហត្ថ ចាប់បានជា បន្តបន្ទាប់
ភ្នំពេញ៖ ក្រុមចោរប្លន់ ម៉ូតូតាមដងផ្លូវ នៅរាជធានី ភ្នំពេញចំនួន ៦នាក់ ត្រូវបានកម្លាំង អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ នៅរយៈពេល២ថ្ងៃ ចុងក្រោយនេះ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពប្លន់ ម៉ូតូប្រជាពលរដ្ឋ ចំនួន ៣ករណី នៅទីក្រុងភ្នំពេញ។
ប្រភពព័ត៌មានពី មន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យដឹងថា មុខសញ្ញាទាំង៦នាក់នេះ ជាក្រុមចោរប្លន់ សកម្មនៅរាជធានី ភ្នំពេញ ដែលពួកគេទើប នឹងប្លន់ម៉ូតូថ្មីៗ ហើយត្រូវអាវុធហត្ថក្រុង ចាប់បានជាបន្តបន្ទាប់ នៅកន្លែងផ្សេងៗពីគ្នា។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោម ការដឹកនាំបញ្ជាផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងមេបញ្ជាការ អាវុធហត្ថរាជធានី ភ្នំពេញ ។
ប្រភពដដែលនេះ បានបញ្ជាក់ថា ចំពោះករណីប្លន់ នៅចំណុចផ្លូវ៣៧១ ផ្លូវចូលផ្សារសឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជនល្មើស មានគ្នា៦នាក់ ជិះម៉ូតូ ៣គ្រឿង និងអាវុធខ្លី២ដើម ធ្វើសកម្មភាពប្លន់ យកម៉ូតូម៉ាក Scoopy ពណ៌ក្រហម ពីស្រ្តីរងគ្រោះ ២នាក់ ឌុបក្មេងស្រីម្នាក់ កាលពីម៉ោង ២០និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ បានសម្រេចនោះ កម្លាំងអាវុធហត្ថ មូលដ្ឋាន បានធ្វើការស្រាវជ្រាវ រហូតឈានដល់ ការឃាត់ខ្លួន ជនសង្ស័យបានចំនួន ៣នាក់ដកហូតម៉ូតូ ជនសង្ស័យបាន ១គ្រឿង។ ដោយឡែក ករណីប្លន់ម៉ូតូ នៅចំណុចវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង ២៣និង១៥នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជន សង្ស័យម្នាក់ ម៉ូតូ១គ្រឿង ខណៈដែលអាវុធខ្លី របស់គេបានបោះចោល ក្នុងពេលរត់គេចខ្លួន។
ប្រភពខាងលើ បានបន្ថែមថា ចំពោះករណីប្លន់ម៉ូតូ វេលាម៉ោង ០១ និង១៥នាទី រំលងអាធ្រាត ចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅខាងជើង វត្តភ្នំដដែល ដែលជនល្មើសមានគ្នា ៤នាក់ម៉ូតូ ២គ្រឿង អាវុធខ្លីម៉ាក K59 មួយដើម សមត្ថកិច្ចបានឃាត់ ខ្លួនជនល្មើស ១នាក់ (ធ្លាក់ពីលើម៉ូតូ) ខណៈដែល បក្ខពួក៣នាក់ទៀត ជិះម៉ូតូគេចខ្លួន និងយកអាវុធ១ដើម ទៅជាមួយផង។
យ៉ាងណាក៏ដោយ នេះជាកិច្ចខិតខំ ប្រឹងប្រែង របស់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានខិតខំ ធ្វើការទាំងថ្ងៃ ទាំងយប់ ក្នុងគោលបំណង ការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!