ហួសចិត្ត! គ្រូពេទ្យ វះកាត់រួច ភ្លេចកន្ត្រៃ ក្នុងពោះ អ្នកជំងឺ ជាង ១២ ឆ្នាំក្រោយ ទើបដឹង
កាហ្សាក់ស្ថាន៖ ក្រុមគ្រូពេទ្យមួយក្រុម បានធ្វើការវះកាត់ ខុសបច្ចេកទេស យ៉ាងធ្ងន់ធ្ងរ ដោយបានបន្សល់ទុកកន្ត្រៃ វះកាត់ ក្នុងពោះរបស់អ្នកជំងឺ កាលពីជាងមួយ ទសវត្សមុន ដែលធ្វើឲ្យអ្នកជំងឺ រងការឈឺចាប់ ជាយូរមកហើយ មិនដឹងថា មកពីមូលហេតុអ្វី។
លោក Karp Ponomaryov ជនជាតិ កាហ្សាក់ស្ថាន បានទទួលការ វះកាត់ សង្គ្រោះជីវិត កាល ១២ ឆ្នាំមុន តែក្រុមគ្រូពេទ្យវះកាត់ បានបង្កើតកំហុស ដែលកម្រមាន ពីមុនមក ដោយបាន ភ្លេចកន្ត្រៃ ប្រវែង ២០ សង់ទីម៉ែត្រ ក្នុងពោះរបស់គាត់។ ចាប់តាំងពី ថ្ងៃវះកាត់នោះមក បុរសវ័យ ៥៣ ឆ្នាំ រូបនោះ ឧស្សាហ៍រងការឈឺចាប់ ក្នុងពោះ នៅពេលណាដែល គាត់ទទួលទាន អាហារច្រើន ប៉ុន្តែគាត់មិន មានការសង្ស័យ អ្វីនោះទេ គឺចេះ តែបណ្តែត បណ្តោយ រហូតមក។
ទោះជា យ៉ាងណាក៏ដោយ លោក Ponomaryov បានចាប់ផ្តើម ឆ្ងល់ចំពោះ បញ្ហាសុខភាពរបស់គាត់ ដោយសារគាត់លែង ឃ្លានអាហារជាង ១ខែ មកហើយ និង ស្រកទំងន់ ជាបន្តបន្ទាប់។ លោកគ្រូពេទ្យមួយរូប ឈ្មោះ Baurzhan Aybaev ដែលបានឆ្លុះឃើញ កន្ត្រៃ ក្នុងពោះរបស់លោក Ponomaryov បានមាន ប្រសាសន៍ថា ក្នុងមួយអាជីព របស់គាត់ គឺមិនដែលប្រទះកំហុស បច្ចេកទេស មិនគួរកើតមាន បែបនេះទេពីមុនមក។
ចំណែកឯលោក Ponomaryov ដែលជា ជនរងគ្រោះ ឯណេះវិញ មិនបានប្រាប់ ពីគំរោង ចង់ប្តឹង មន្ទីរពេទ្យ ដែលធ្វើការងារវះកាត់ ធ្វេសប្រហែស មកលើរូបគាត់ អ្វីនោះទេ គាត់ចង់បានតែម៉្យាងគត់ គឺឲ្យក្រុមគ្រូពេទ្យ វះកាត់ យកកន្ត្រៃចេញ ពីពោះរបស់គាត់វិញ ឲ្យបានកាន់តែឆាប់៕
លោកវេជ្ជបណ្ឌិតឆ្លុះកាំរស្មីអ៊ិច ប្រទះឃើញកន្ត្រៃក្នុងពោះរបស់អ្នកជំងឺម្នាក់
កន្ត្រៃវះកាត់នោះ ត្រូវគ្រូពេទ្យវះកាត់ភ្លេចក្នុងពោះអ្នកជំងឺកាលពី ១២ឆ្នាំមុន
ជនរងគ្រោះមិនមានបំណងប្តឹងមន្ទីរពេទ្យនោះទេ គ្រាន់តែសុំឲ្យពេទ្យវះកាត់យកវាចេញឲ្យឆាប់ប៉ុណ្ណោះ
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!