ផ្អើលពេញ ខេត្តបាត់ដំបង! ប្រជាពលរដ្ឋ ជាច្រើនរយនាក់ ទាំងចាស់ក្មេង ឆ្លងមេរោគអេដស៍ ដោយមិនដឹងមូលហេតុ? (មានវីដេអូ)
បាត់ដំបង៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវ ដ៏គួរឲ្យ តក់ស្លុតមួយ បានផ្ទុះឡើង យ៉ាងខ្លាំង នៅលើបណ្តាញ សង្គម ហ្វេសប៊ុក ដោយសារតែ មានការភ្ញាក់ផ្អើលថា នៅក្នុងឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង មានប្រជាជន ជាច្រើនរយនាក់ បានផ្ទុកនូវ មេរោគអេដស៍ ដោយមិនដឹង មូលហេតុ។
បើតាមប្រភពព័ត៌មាន ពីអ្នកនិយម ប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ដែលបានបង្ហោះ ជាសារ និងវីដេអូ បានឲ្យដឹងថា នៅក្នុងឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង មានរឿងគួរឲ្យ តក់ស្លុតមួយ បានកើតឡើង គឺមានប្រជាពលរដ្ឋ ជាច្រើនរយនាក់ អាយុចាប់ពី២ ទៅ៧៥ឆ្នាំ មានផ្ទុក មេរោគអេដស៍ នៅក្នុងខ្លួន ដោយមិនដឹងថា ឆ្លងតាមវិធី ណាឡើយ។
ជាងនេះទៅទៀត មានការបង្ហោះវីដេអូ ពីអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុកម្នាក់ ដោយបានបញ្ជាក់ថា មានប្រជាពលរដ្ឋ ប្រមាណ ជាង ៥០០នាក់ បានទៅធ្វើតេស្ត រកមេរោគអេដស៍ ដោយលទ្ធផល បានបង្ហាញ ឲ្យឃើញថា មានប្រជាពលរដ្ឋ ប្រមាណជាង ៣០០នាក់ ទាំងចាស់ ទាំងក្មេង បានផ្ទុកមេរោគអេសដ៍ ដោយមិនដឹង មូលហេតុ៕
ចង់ដឹងច្បាស់ សូមទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា៖
ប្រភពវីដេអូ ៖ ហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
ប្រភព ៖ ហ្វេសប៊ុក
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!