នាយករដ្ឋមន្ដ្រី ស្នើរសុំកូរ៉េ បញ្ជូន កូនស្រីរបស់ នារីខ្មែរ ដែលស្លាប់ ដោយមហិច្ឆតារបស់ប្ដី មកកាន់ កម្ពុជា

 
 

ភ្នំពេញ៖ កាលពីថ្ងៃទី ១១ និង ១២ ខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅនេះ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ដែលជានាយក រដ្ឋមន្ដ្រីកម្ពុជា បានធ្វើដំណើរ ជាផ្លូវការ ទៅកាន់ សាធារណៈ រដ្ឋកូរ៉េ ក្នុង កិច្ចប្រជុំ កំពូលរំលឹកខួប អនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងអាស៊ាន -សាធារណរដ្ឋកូរ៉េ យោងទៅ តាមសេចក្ដី ថ្លែងការណ៍របស់ ទូរទស្សន៍ជាតិ កម្ពុជា។

នៅក្នុងនោះ សម្ដេច ក៏បានលើកឡើង ពីករណី នារីខ្មែរ ដែលបានស្លាប់ នៅក្នុង គ្រោះថ្នាក់ចរាចរណ៍ នោះថា៖ ប្រសិនជា ត្រូវបាន ប្រទះឃើញថា នាងត្រូវបាន សម្លាប់ដោយ ប្ដីកូរ៉េរបស់ នាងពិត ប្រាកដមែន កម្ពូជា សូមស្នើរឲ្យ កូរ៉េខាងត្បូង បញ្ជូន កូនស្រីរបស់នាង មកកាន់ កម្ពុជាវិញ ដើម្បីមករស់នៅ ជាមួយនឹង ជីដូនជីតា ដែលជាឪពុកម្ដាយ បង្កើតរបស់ ស្ដ្រីរងគ្រោះ។ ជាមួយគ្នានោះផងដែរ នាយករដ្ឋមន្ដ្រីស្រីរបស់ កូរ៉េខាងត្បូង Park Geun-hye បានឆ្លើយតបនឹង សំនើរនោះថា អ្នកស្រីនឹង ធ្វើការតាមដាន យ៉ាងដិតដល់ ទៅលើដំណើរការ ក្នុងតុលាការទៅ លើករណីនេះ និងអ្នកស្រី នឹងធ្វើការពិចារណា ទៅលើការធ្វើ ចំណាត់ការនេះផងដែរ។

គួរបញ្ជាក់ថា ដំបូងឡើង មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅក្នុង ប្រទេស កូរ៉េខាងត្បូង ដែលបណ្តាល ឲ្យប្រពន្ធ ឈ្មោះ អ៊ី ស៊ីឡែន ជាជនជាតិខ្មែរស្លាប់ បាត់បង់ជីវិត រួមទាំង កូនអាយុ ៧ ខែនៅក្នុងផ្ទៃ ផងដែរ ខណៈប្តីដែល ជាជនជាតិ កូរ៉េខាងត្បូងមិនបាន ស្លាប់នោះទេ។ ក្រោយការ ស៊ើបអង្កេត យ៉ាងម៉ត់ចត់ពី សំណាក់ប៉ូលិសនៅកូរ៉េ បានរកឃើញ រឿងហេតុ គួរឲ្យសង្ស័យមួយ ចំនួននៅពីក្រោយ គ្រោះថ្នាក់នេះដោយប៉ូលិស បានរកឃើញ ប្តី ឈ្មោះ Lee រូបនោះបាន ឲ្យប្រពន្ធអាយុ ២៦ ឆ្នាំលេប ថ្នាំងងុយ គេង ហើយមិន បានដាក់ ខ្សែក្រវ៉ាត់សុវត្ថិភាព ឲ្យប្រពន្ធនោះទេ បន្ទាប់មក បុរសអាយុ៤៥ឆ្នាំ បានបើកឡានយ៉ាងលឿន ទៅបុកឡានដឹក ទំនិញធុនធំ ពីក្រោយ យ៉ាងពេញ ទំហឹងធ្វើឲ្យប្រពន្ធរបស់ ខ្លួនស្លាប់ បាត់បង់ជីវិត ហើយ លោក Lee ខ្លួនឯង ដែលបានពាក់ ខ្សែក្រវ៉ាត់ សុវត្ថិភាព យ៉ាងត្រឹមត្រូវ បាន រងរបួសស្រាល ប៉ុណ្ណោះ។

បើតាមច្បាប់របស់ ក្រុមហ៊ុនធានារ៉ាបរងជីវិត ការស្លាប់របស់ប្រពន្ធនេះ លោក Lee ជាប្តីនឹង ទទួលបាន ៩.៦ កោដិវ៉ុន (Won) ឬ៩លានដុល្លារអាមេរិក តែទោះជាយ៉ាងណាក៏ដោយ ករណីគ្រោះ ថ្នាក់ចរាចរណ៍ ខាងលើ ពេលនេះ ត្រូវបានប៉ូលីស សង្ស័យថា ជាករណីឃាតកម្ម សំលាប់ប្រពន្ធ ដើម្បីប្រាក់ធានារ៉ាប់ រងជីវិតទៅវិញ។ យោងតាមរបាយការណ៍ របស់ប៉ូលិស បានឲ្យដឹងថា រថយន្តរបស់ លោក Lee បានកើតហេតុ នៅលើផ្លូវ ជាតិចំងាយ ៤០២ គីឡូម៉ែត្រពីទីក្រុង Busan វេលាម៉ោង ៣.៤០ នាទីព្រឹកម៉ោង នៅកូរ៉េខាង ត្បូង។ លោក Lee បានបដិសេធ ថាគាត់ មិនបានសំលាប់ប្រពន្ធ ដោយសារតែ ប្រាក់ធានា រ៉ាប់រងនោះ ទេ គ្រោះថ្នាក់គឺ កើតឡើងដោយសារ តែគាត់ងក់ ពេលកំពុងបើកបរ ទើបជ្រុល ទៅបុក រថយន្តដឹកទំនិញ ៨ តោន ដែលចត ចោលក្បែរផ្លូវ តែម្តងទៅ៕


ប្តី ឈ្មោះ Lee ឲ្យប្រពន្ធលេបថ្នាំងងុយ គេង ហើយ បើកឡានយ៉ាងលឿន ទៅបុកឡានដឹកទំនិញធុនធំ 


លោក Lee បានបើកភ្លើងហ្វារ ចំងាយ ៤០០ ម៉ែត្រពីឡានដឹកទំនិញហើយ គាត់បើកទៅបុក ពីក្រោយតែម្តង


Lee បានកាច់ចង្កូតគេចចេញបន្តិច ដើម្បីឲ្យរថយន្តបុកត្រូវតែ ខាងប្រពន្ធ ហើយខ្លួនឯងគឺ ផុតពីគ្រោះថ្នាក់ 


តាមច្បាប់ ការស្លាប់របស់ប្រពន្ធ លោក Lee ជាប្តីនឹងបានសំណង ៩.៦ កោដិវ៉ុន (Won) ឬ៩លានដុល្លារអាមេរិក 


  

រូបភាព នារីខ្មែរ ដែលរងគ្រោះ បាត់បង់ជីវិត និងស្វាមីកូរ៉េ ដែលពេលនេះ ក្លាយជាជនងសង្ស័យសម្លាប់នាង 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម