រូបភាព ក្មេងស្រីតូចម្នាក់ ធ្លាក់ ចូលក្នុងចន្លោះ ជញ្ជាំងដ៏ ចង្អៀត ឃើញហើយ ស្រៀវសាច់ ជំនួស!
ចិន៖ រូបថតមួយសន្លឹក ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលមើលហើយ អាចធ្វើឲ្យយើង ស្រៀវសាច់ជំនួស ក្មេងស្រីតូចម្នាក់ ដែលនាង បានធ្លាក់ចូល ទៅក្នុងចន្លោះជញ្ជាំង ដ៏ចង្អៀតដែល ប្រកបដោយ គ្រោះថ្នាក់បំផុត។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងស្រីតូចម្នាក់ ឈ្មោះថា Yaoyao អាយុ៤ឆ្នាំ បានធ្លាក់ចូល ទៅក្នុងចន្លោះជញ្ជាំង ដែលមានទំហំ ត្រឹម ២០សង់ទីម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ ដោយចៃដន្យ ហើយក្នុងស្ថានភាពនោះ នាងមិនអាច រើខ្លួនរួចឡើយ។
តែយ៉ាងណាមិញ ភ្លាមៗនោះដែរ ក្រុមពន្លត់អគ្គីភ័យ បានទៅកាន់ទីនោះ ដើម្បីធ្វើការ សង្រ្គោះក្មេងតូចម្នាក់នេះ ដោយពួកគេ បានប្រញាប់ ស្ទាបស្ទង់កន្លែង ដែលក្មេងតូច Yaoyao បានធ្លាក់ចូល រួចធ្វើការវាយ បំបែកជញ្ជាំង ដើម្បីរំដោះនាងចេញ ហើយប្រមាណ ២០នាទីក្រោយមក ពួកគេក៏អាច ជួយសង្រ្គោះនាង ចេញមកបាន ដោយសុវត្ថិភាព ហើយនាងគ្រាន់តែ របួសសើស្បែក បន្តិចបន្តួចប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ពេលដែលក្មេងតូច Yaoyao បានគៀបជាប់ ក្នុងចន្លោះជញ្ជាំងនោះ នាងមិនបាន ស្រែកយំ ឬ ក៏បង្ហាញពីភាព ភិតភ័យអ្វីឡើយ ដោយនាងគ្រាន់តែ ឈរនៅស្ងៀម ដើម្បីរង់ចាំ ការជួយសង្រ្គោះប៉ុណ្ណោះ ដែលកាយវិការនេះ បានធ្វើឲ្យមនុស្ស ជាច្រើនបានសម្តែង ការកោតសរសើរ ទៅដល់ក្មេងស្រី តូចម្នាក់នេះ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាព ដ៏គួរឲ្យស្រៀវសាច់ នៃស្ថានភាព ពេលដែលក្មេងស្រី តូចម្នាក់នោះ ធ្លាក់ចូលក្នុង ចន្លោះជញ្ជាំង ដ៏ចង្អៀត
រូបភាពៈ សកម្មភាពរបស់ ក្រុមពន្លត់អគ្គីភ័យ ពេលដែលកំពុង ជួយក្មេងស្រីតូច Yaoyao
រូបភាពៈ ក្មេងស្រីតូច Yaoyao និងម្តាយរបស់នាង
ប្រភព៖ បរទេស
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!