គូសង្សាមួយគូ ឈប់ម៉ូតូដូរគ្នាបើក ត្រូវជនសង្ស័យ វាយប្លន់យកម៉ូតូ មួយគ្រឿង បានសម្រេច
រាជធានីភ្នំពេញ ៖ គូសង្សារមួយគូ ចេញពីកម្មវិធី ខួបកំណើតមិត្តភក្តិ បើកម៉ូតូឌុបគ្នា ត្រឡប់ទៅផ្ទះវិញ ។ ធ្វើដំណើរដល់ ពាក់កណ្តាលផ្លូវ ក៏ឈប់ម៉ូតូដូរគ្នាបើកវិញ ដោយសារតែ បុរសជាសង្សារ ស្រវឹងធ្លាក់ភ្នែក បើកម៉ូតូរេពេញផ្លវ ហើយពេលនោះ មានជនសង្ស័យម្នាក់ ដើរមកវាយនារីជាសង្សារ ដណ្តើមយកកាបូប ដោយមានការ ប្រទាញប្រទង់គ្នា ទៅវិញទៅមក តែដោយសារជនសង្ស័យ ឃើញឱកាសល្អ ក៏ប្រលែងកាបូប រួចអូសម៉ូតូនារីរងគ្រោះ ឡើងជិះគេចខ្លួនបាត់ទៅ ខណៈបុរសដែលជា សង្សារនារីរងគ្រោះ ស្រវឹងលែងជួួយអីបាន ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១២អាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ធ្នូ ២០១៤ នៅចំណុចទល់មុខ ផ្ទះបើកបម្រើសេវាកម្ម អីុនធើណែត២៤ម៉ោង << full day net >> ក្បែរអង់តែនទួលគោក តាមបណ្តោយ ផ្លូវលេខ៣៥៤ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នារីរងគ្រោះមានឈ្មោះ ស្រី មុំ អាយុ២៤ឆ្នាំ រស់នៅក្នុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចំណែកបុរស ជាសង្សារមានឈ្មោះ ភារុណ រស់នៅក្នុង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ និងសង្សារបានចេញ ពីកម្មវិធីខួបកំណើត មិត្តភក្តិនៅទឹកថ្លា ហើយបានជិះម៉ូតូ ម៉ាកស្មាសរីវ៉ូ ស៊េរីឆ្នាំ២០១០ មួយគ្រឿងបើកឌុបគ្នា ក្នុងគោកបំណងទៅផ្ទះ នៅសង្កាត់ឬស្សីកែវ ខណៈបើកម៉ូតូ មកដល់ចំណុចកើតហេតុ នារីរងគ្រោះ បានប្រាប់ឱ្យបុរស ជាសង្សារឈប់ម៉ូតូ ទុកឱ្យនាងជាអ្នកឌុបវិញ ព្រោះថាបុរសជាសង្សារ ស្រវឹងធ្លាក់ភ្នែក បើកម៉ូតូរេពេញផ្លូវ ។ ពេលដែលនារីរងគ្រោះ ឡើងជិះម៉ូតូម្រុង បើកចេញទៅនោះ ក៏ស្រាប់តែមាន ជនសង្ស័យម្នាក់ បានវាយនារីរងគ្រោះ និងបានទាញកាបូប នារីរងគ្រោះ ម្រុងរត់គេចខ្លួន តែនារីរងគ្រោះ បានប្រទាញប្រទង់ យកកាបូបពី ជនសង្ស័យមកវិញ ។ ពេលប្រទាញប្រទង់ គ្នាចុះឡើង ជនសង្ស័យបាន ក្រលែកឃើញសោ នៅជាប់នឹងម៉ូតូ ក៏បានប្រលែងកាបូប ឱ្យទៅនារីរងគ្រោះ ហើយជនសង្ស័យ បានទៅអូស ម៉ូតូនារីរងគ្រោះ កាច់សោបញ្ឆេះឡើងជិះ គេចខ្លួនបាត់ស្រមោល ខណៈពេលដែល បុរសជាសង្សារ នារីរងគ្រោះស្រវឹង ជួយអ្វីមិនកើតនោះ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យ កន្លែងកើតហេតុ នឹងនាំនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកក់១ ដើម្បីឱ្យសមត្ថកិច្ច ស្រាវជ្រាវរកម៉ូតូ ដែលបាត់ត្រឡប់មកវិញ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!