បុរសម្នាក់ ត្រូវគូជម្លោះបាញ់ មួយគ្រាប់រងរបួសធ្ងន់ បន្ទាប់ពី ឌឺដងពាក្យសម្តី ដាក់គ្នាមួយប្រាវ

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូតែម្នាក់ឯង ត្រឡប់មកពី ដើរលេងវិញ ក៏ជួបប្រទះនឹង បុរសមួយក្រុម មានគ្នា៤នាក់ ដែលជាគូទំនាស់ចាស់ ក៏បាននិយាយឌឺដង ដាក់គ្នារហូតឈាន ទៅវាយតប់ គ្នាទៅវិញទៅមក ហើយភាគីខាងគ្នា៤នាក់ បានដកកាំភ្លើង បាញ់ភាគីជម្លោះរបស់ខ្លួន ដែលមានតែម្នាក់ឯង បណ្តាលឱ្យត្រូវមួយគ្រាប់ ធ្លាយពីត្រគាកឆ្វេង ទៅត្រគាកខាងស្តាំ រងរបួសធ្ងន់ ត្រូវបានក្រុម អ្នករត់រឺុម៉កម៉ូតូ ដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១ និង ៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ធ្នូ ២០១៤ នៅចំណុចក្បែរផ្សារ សូរិយាម៉ល តាមផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 2P-2839 ដោយធ្វើដំណើរ ត្រឡប់មកពី ដើរលេងតែម្នាក់ឯង ខណៈមកដល់ ចំណុចកើតហេតុ ក៏បានជួបគ្នា ជាមួយបុរសមួយក្រុម មានគ្នា៤នាក់ ដែលធ្លាប់ជា គូជម្លោះនឹងគ្នា ជិះម៉ូតូពីរគ្រឿង មិនមានពាក់ស្លាកលេខ (ម៉ូតូស្គូពី និង ម៉ូតូហុងដាឌ្រីម ) ។ ពេលនោះក្រុម បុរស៤នាក់ បាននិយាយទៅ បុរសរងគ្រោះថា < ម៉េចចង់លេង ជាមួយក្រុម អញផង! > ហើយបុរសរងគ្រោះ ក៏បានឆ្លើយតប ទៅវិញថា <<អើអញចង់ លេងជាមួយ!>> គ្រាន់តែជនរងគ្រោះ និយាយចប់ភ្លាម ភាគីទាំងពីរ ក៏បានវាយតប់ គ្នាទៅវិញមក ។ ក្នុងពេលនោះដែរបុរសរងគ្រោះ ក្រលែកឃើញភាគី ជម្លោះរបស់ខ្លួន មានកាំភ្លើង ក៏ស្រែកឱ្យគេជួយ តែគ្មានអ្នកណា ហ៊ានចូលជួយនោះទេ ហើយជនរងគ្រោះ ក៏ត្រូវភាគីជម្លោះ បាញ់មួយគ្រាប់ ធ្លាយពីត្រគាកខាងឆ្វេង ទៅត្រគាកខាងស្តាំ រងរបួសធ្ងន់ ត្រូវបានអ្នករត់រឺុម៉កម៉ូតូ ជួយដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាឱ្យកូនចៅ ក្រោមឱវាត ចេញប្រតិបត្តិការភ្លាមៗ តាមចាប់ម៉ូតូស្កូពី និងហុងដាឌ្រីម អត់ពាក់ស្លាកលេខ ដើម្បីយកមកសួរនាំ ពេលនោះកម្លាំងប៉េអឹម ក៏បានឃាត់ម៉ូតូ ស្គូពីមួយគ្រឿង អត់មានពាក់ស្លាកលេខ នៅចំណុចមុខវត្តនាគវ័ន្ត ដើម្បីយកមកសាកសួរ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម