រថយន្ត ជនជាតិវៀតណាម បើក លឿន រេចង្កូចក្រឡាប់ជាច្រើន ត្រលប់ ផ្ងារជើងទ្រមេឃ (មាន វីដេអូឃ្លីប)
មណ្ឌលគិរី ៖ គ្រោះថ្នាក់ចរាចរណ៏ បង្កឡើងដោយ រថយន្តមួយគ្រឿង របស់ជនជាតិវៀតណាម បានរងការខូចខាត ស្ទើរទាំងស្រុង ខណៈម្ចាស់របស់វា បានបើកបរ ក្នុងល្បឿនយ៉ាងលឿន រេចង្កូចក្រឡាប់ ជាច្រើនត្រលប់ ។ ហេតុការណ៏គ្រោះថ្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល អស់មនុស្សម្នាក្នុង ក្រុងសែនមនោរម្យនេះ បានកើតឡើងនៅវេលា ម៉ោង១៧ និង២០នាទី ថ្ងៃទី១៤ ធ្នូ ២០១៤ ស្ថិតនៅចំនុច ផ្លូវស្ថាបនាថ្មី (ផ្លូវជាតិលេខ៧៦) ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។
សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ បានបើកបរក្នុងទិសដៅ ពីស្រុកពេជ្រាដា ចូលមក ក្រុងសែនមនោរម្យ ដោយល្បឿនយ៉ាងលឿន លុះមកដល់ កន្លែងកើតហេតុ ស្រាប់តែរថយន្ត បានគេចជង្ហុក រេចង្កូចធ្លាក់ ស្នាមភ្លោះស្តាំដៃ ក្រឡាប់ជាច្រើនត្រឡប់ នឹងបែរមុខរថយន្ត ទៅក្រោយវិញ តែសំណាងល្អ ដែលរថយន្តក្រឡាប់ ចូលចំនុច មានប្រឡាយទឹក ទើបមិនបណ្តាលឲ្យ មានអ្នករងគ្រោះថ្នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកម៉ុងតេរ៉ូ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2C 1677 បើកបរដោយ បុរសជនជាតិ វៀតណាមម្នាក់ នឹងមានអ្នករួមដំណើរម្នាក់ តែពុំបណ្តាល ឲ្យមាននរណាម្នាក់ ទទួលរងរបួសឡើយ ។ សមត្ថកិច្ចបន្តថា បុរសជនជាតិ វៀតណាម ដែលបើកបររថយន្ត កណ្តាលក្រុងសែនមនោរម្យ មានឈ្មោះ គ្រឹង យ៉ុងថាច់ អាយុ២៨ឆ្នាំ មានមុខរបរជាជាងឈើ បច្ចុប្បន្នស្នាក់នៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ចំនែកអ្នក រួមដំណើរម្នាក់ទៀត គេពុំបានស្គាល់ អត្តសញ្ញាណទេ ។
សមត្ថកិច្ចបានឲ្យបញ្ជាក់ថា មូលហេតុដែល បណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៏ខាងលើ គឺមកពីកត្តាមនុស្ស ព្រោះតៃកុងរថយន្ត បានបើកបរ ក្នុងស្ថានភាព ហួសល្បឿនកំណត់ ស្របជាមួយផ្លូវ ទើបស្ថាបនាថ្មី ទើបបណ្តាលឲ្យ ជួបគ្រោះថ្នាក់ បែបនេះតែម្តង ។ រថយន្តបង្ក ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្តដើម្បី ដោះស្រាយតាមផ្លូវច្បាប់ ។
គេសង្កេតឃើញថាជារើយៗ នៅខេត្តមណ្ឌលគិរី ជនបរទេស ដែលបានចូលមក ស្នាក់នៅ និងមកកម្សាន្តលេង នៅក្នុងខេត្ត តែងបង្ក គ្រោះថ្នាក់ចរាចរណ៏ ជាញឹកញាប់ ដែលមូលហេតុ ទាំងនេះហើយ ទើបមជ្ឈដ្ឋាន ប្រជាពលរដ្ឋ បានសំនូមពរ ដល់អាជ្ញាធរ មានសមត្ថកិច្ច គួរគប្បីចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៏ ឲ្យបានដិតដល់ ។ ត្បិតអីច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា ពុំអនុញ្ញាតឲ្យ ជនបរទេសណា ដែលពុំមានប័ណ្ណបើកបរ មានសិទ្ឋក្នុងការបញ្ជា យានជំនិះ គ្រប់ប្រភេទឡើយ ។ ម្យ៉ាងវិញទៀតដើម្បី ចូលរួមកាត់បន្ថយ នូវគ្រោះថ្នាក់ចរាចរណ៏ ដែលកំពុងវាយប្រហារ លើអាយុជីវិត ប្រជាជនខ្មែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!