បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់នឹងស្នរ ផ្លែបួន សង្ស័យរឿងគុំនុំ

 
 

ក្រចេះ៖ បុរសម្នាក់ ត្រូវជនមិនស្គាល់មុខចាក់ និងស្នរផ្លែបួន ចំផ្នែកខាងក្រោយខ្នង បណ្តាលឱ្យ រងរបួសធ្ងន់ ខណៈដែលជនរងគ្រោះ រួមនិងបក្ខពួកគេ២នាក់ទៀត កំពុងអង្គុយផឹកស្រា នៅក្រោមផ្ទះ កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិ ស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ។

ប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះរួម និងបក្ខពួកគេ ចំនួន២នាក់ទៀត បានអង្គុយផឹកស្រា នៅខាង ក្រោមផ្ទះ ឈ្មោះ ណាល់ ឈុននី ដោយជជែកគ្នា លេង ខណៈនោះក៏មានជនមិនស្គាល់មុខ បានមកទាញផ្តាច់អំពូលភ្លើង ដាច់ងងឹតឈឹង រួចហើយចាប់ផ្តើម ធ្វើសកម្មភាព ដោយស្នរផ្លែបួន ចុកចំឆ្អឹងផ្នែកខាងក្រោយខ្នងលិចជាប់ បណ្តាលឱ្យ ជនរងគ្រោះ រងរបួសយ៉ាងធ្ងន់។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាង ចោមរោម និងរាយការណ៍ សមត្ថកិច្ចមូលដ្ឋាន  និងបញ្ជូនជន រងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះទាំងយប់  តែដោយជនរង ស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បានបញ្ជូនបន្ត ទៅសង្គ្រោះនៅ មន្ទីរពេទ្យរាជធានីភ្នំពេញ  ។

ជនរងគ្រោះឈ្មោះ ឌឹម លាភ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ ស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែក ប្រសប់ ខេត្តក្រចេះ  ចំណែក ជនសង្ស័យ ត្រូវបានរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពរួច ។ រហូតមកទល់ពេលនេះ នៅមិនទាន់មានតំរុយពីជនសង្ស័យនៅឡើយទេ សមត្ថកិច្ចបាននិងកំពុងតែ ធ្វើការស្រាវជ្រាវវែកមុខ ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម