ពិធីបុណ្យ​​សមុទ្រ​ចាប់ផ្តើមពីព្រឹកនេះ ដោយការ ប្រកួត​កីឡា​១៣​​ប្រភេទ​​

 
 

រាជធានីភ្នំពេញ ៖ ទិវាបុណ្យសមុទ្រលើកទី៣ ដែលធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នានៅខេត្ត កោះកុង បានកំពុង ចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១២ ធ្នូ ២០១៤ ដោយនៅក្នុងព្រឹត្តិការណ៍ នេះ បាន នាំមក នូវកម្មវិធីធំៗចំនួន៣ ១-ការប្រកួតកីឡា ២-ការប្រគំតន្ដ្រី ដ៏អស្ចារ្យ និង៣-ការតាំងបង្ហាញ ពិព័រណ៍ ពាណិជ្ជកម្មផលិតផល និងម្ហូបអាហារសម្រាប់ភ្ញៀវ ទេសចរ ព្រមជាមួយ និងការរៀបចំ នូវក្បួនព្យុហយា ត្រាថែមទៀតផង ។

សម្រាប់ព្រឹត្តិការណ៍កីឡាដែលធ្វើឡើងក្នុងខេត្តកោះកុងនេះ មានចំនួន១៣ប្រភេទ ដែលត្រូវ បង្ហាញ ខ្លួននៅលើ ឆ្នេរខ្សាច់លើទឹក លើគោក ហើយក៏មានវត្តមានក្រុមកីឡាករ- កីឡាការិនី ថៃចូលរួម ផងដែរ ។

កីឡាចំនួនទាំង១៣ប្រភេទនោះ មានដូចជាកីឡាប្រដាល់សេរី, ជិះកង់ទេសចរណ៍, វាយកូន គោល, រត់ប្រណាំង, ប្រណាំងកង់, ប្រណាំងទូក, កីឡាហោះហើរ, ប្រណាំងម៉ូ តូទឹក, ហែលទឹក, អុកចត្រង្គ, ទ្រីយ៉ាត្លុង, បាល់ទះឆ្នេរខ្សាច់ និងកីឡាប៉េតង់ ។
ប្រភពព័ត៌មានពីមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ទិវាបុណ្យសមុទ្រ ឆ្នាំនេះ ក៏មិនខុស ពីឆ្នាំមុនៗដែរ គឺរៀបចំ ឡើងចំនួន៣ថ្ងៃដូចគ្នា ចាប់ពីថ្ងៃទី១២-១៤ ធ្នូ នេះ នៅខេត្ត កោះកុង ប៉ុន្ដែកីឡាដែ លត្រូវដាក់ឱ្យធ្វើការ ប្រកួតកម្សាន្ដ ក្នុងឱកាសដ៏ សប្បាយរីករាយ ជាលើកទី៣នេះ គឺមានការកើន ឡើងជាងឆ្នាំមុនរហូតដល់ទៅ ១៣ប្រភេទឯណោះ ខណៈឆ្នាំមុនមានកីឡា ចូលរួមត្រឹម ១០ប្រភេទប៉ុណ្ណោះ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម