រន្ទះ​ស្នេហ៍​ប្រពន្ធ​២​ នាង​ចុង​កាប់​នាង​ដើម​ ៤​ប៉័ង​តោ ​កណ្តាល​ផ្សារ​

 
 

ខេត្តឧត្តរមានជ័យ៖ ពាក្យចាស់ពោលថា «ស្មាមួយអំរែក២មិនស្រួលនោះឡើយ» ហើយក៏មិនខុស ពីបទចម្រៀង របស់អធិរាជសំឡេង មាសលោក សិុន សីុសាមុត ដែលមានទំនុកថា «ទុក្ខអ្វីមិនស្មើ ទុក្ខប្រពន្ធ២ ធ្ងន់ជាងគិរី ធំជាងប្រថពី វារីសមុទ្រ...» ។ អត្ថន័យខាងលើនេះ វាល្មមគ្រប់គ្រាន់ នឹងបញ្ជាក់ថា ទោះបីជាប្រយុទ្ធ ក៏មុខអាវុធលែង មុតទៅហើយដែរ ។ មិនខុសអ្វីដែល រៀបរាប់មកនោះទេ ដោយសារតែ ល្បែងស្នេហា លេងបានតែ២នាក់ បើថែមអ្នកទី៣ហើយ ពិតជាគ្មានក្ដីសុខ នោះឡើយ ដែលទីបំផុត ភ្នំភ្លើងនឹង ផ្ទុះឡើងរញ្ជូយមេឃ រញ្ជួយ ដី មិនខានឡើយ ។

ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី១០ ធ្នូ រឿងរ៉ាវមួយ បានកើតឡើង រវាងនាងដើមនិងនាងចុង ខណៈជួបមុខគ្នាដោយ ចៃដន្យនៅក្នុង ផ្សារថ្មី រង្វង់មូល ក៏កើតមានជម្លោះ តឹងសរសៃកដាក់គ្នា ។ព្រោះតែរឿងប្ដីមួយ២នាក់ ស្រាប់តែនាងចុងស្ទុះទៅ ទាញកាំបិតប័ុងតោ របស់អ្នកលក់ ត្រីកាប់ លើនាងដើម ៤កាំបិត បណ្ដាលឱ្យ រងរបួសធ្ងន់ធ្ងរហូរឈាម កក្លាក់ នៅវេលាម៉ោង ៨និង៣០នាទី ព្រឹក។ ហេតុការណ៍នេះបាន កើតឡើងនៅក្នុង ភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះជា ប្រពន្ធដើមឈ្មោះញៀន ស្រីម៉ៅ អាយុ៣២ឆ្នាំ មានកូន៤នាក់ ប្រុស៣នាក់ និងប្ដី ឈ្មោះវ៉ៃ វុន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ ទួលកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។ មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធដើមបាន ធ្វើ ដំណើរមកផ្សារថ្មី រង្វង់មូលដើម្បីទិញ ម្ហូបដូចសព្វមួយដង ។ ចំណែកប្រពន្ធចុង ឈ្មោះសុទ្ធ ស្រីម៉ុច អាយុ២៤ឆ្នាំ មានកូនប្រុសម្នាក់ ទើប តែមានអាយុ៥ខែ ក៏បានធ្វើដំណើរមក ផ្សាររង្វង់មូលរក ទិញម្ហូបអាហារផងដែរ ហើយបានជួបមុខគ្នា នៅចំណុចកន្លែងលក់ត្រី ។ សាក្សី និយាយថា ពេលពួកគេជួបមុខគ្នា ក៏និយាយឌឺដងដាក់គ្នា ហើយបន្ទាប់មកក៏កើត ជម្លោះយ៉ាងតឹង សរសៃក ផ្អើលមនុស្សម្នានៅក្នុងផ្សារ ។ ដោយសារតែទប់ កំហឹងមិនបាន នាងចុងវ័យក្មេង ជាង បានទាញកាំបិតប័ុងតោ ពីអ្នកលក់ត្រីមក កាប់ជញ្ជ្រាំលើ ប្រពន្ធដើម ចំនួន៤កាំបិត ហើយបើកុំតែ បានអ្នកលក់បន្លែ លក់ត្រីសាច់ ជួយឃាត់ទាន់ នឹងអាចឈានដល់ការ ស្លាប់បាត់បង់ជីវិត ម្នាក់ៗផងដែរ ព្រោះកំហឹងប្តីមួយ ២នាក់បែបនេះ មានកម្ដៅរាប់ពាន់អង្សារ មិនធម្មតាឡើយ ។

មន្ត្រីប៉ូលិសនៃ អធិការដ្ឋាន នគរបាលស្រុក អន្លង់វែងបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅ ដល់កន្លែងកើតហេតុ ភ្លាមៗដែរ ហើយបានឈាន ទៅឃាត់ខ្លួនស្ត្រីដៃដល់ ជាមួយកាំបិតបុ័ងតោ ដ៏មុតមួយ នាំខ្លួនមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ ។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ដេរអស់១០ថ្នេរ ។ ស្ត្រីដែលបង្កឱ្យ មានរបួសស្នាម យោងតាម ចម្លើយនិងវត្ថុតាង សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនខ្លួនទៅ ស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ ចាត់ការបន្តតាម ផ្លូវច្បាប់ ។

មិនទាន់ស្វែងរក ការបំភ្លឺពីបុរសជាប្ដី បាននៅឡើយ ។ អ្នកផ្សារនិយាយថា ចង់ឃើញមុខប្តី តើមុខហំហាន បែបណា ព្រោះដោយសារតែ «អាខ្នាយ» របស់ខ្លួនបានធ្វើ ឱ្យស្ត្រីម្នាក់រងរបួស ចូលពេទ្យ ហើយម្នាក់ទៀតចូលគុក ។ ហើយអ្វីដែលគួរ ឱ្យសង្វេគក្នុងចិត្តនោះ គឺកូនទើប តែមាន អាយុ៥ខែនៅបៅដោះម្ដាយ ពេលនេះម្ដាយក្លាយជាអ្នកទោស តើក្មេងត្រូវប្រឈមមុខបែបណា ៕



ប៉ូលិសកំពុងសួរនាំនាងប្រពន្ធចុង


នាងជាប្រពន្ធដើមពេទ្យកំពុងសង្គ្រោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម