រថយន្តតូយូតា របស់ជនជាតិឡាវ បុកគ្នា ជាមួយរថយន្តសាំងយ៉ុង ដឹកអ្នកដំណើរ របួស ធ្ងន់ស្រាល ចំនួន ១១នាក់ និងស្លាប់ម្នាក់

 
 

ក្រចេះ ៖ រថយន្តម៉ាក តូយូតាហ្វត ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ០២១១ របស់ប្រទេសឡាវ បុកគ្នា ជាមួយ នឹងរថយន្ត សាំងយ៉ុង ដឹកអ្នកដំណើរ ពេញទំហឹង បណ្តាលឲ្យអ្នក បើកបរម្នាក់ កៀបស្លាប់ និង១១នាក់ផ្សេងទៀត រង របួសធ្ងន់ស្រាល កាលពី វេលាម៉ោង ២រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ ៧ ត្រង់ចំណុច ផ្លូវកោង ជណ្តើរកាច់ ស្ថិតក្នុងភូមិ ស្រែរស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

ប្រភពពីមន្ត្រីនគរបាល ចរាចរណ៍ស្រុកសំបូរ បានឲ្យដឹងថា រថយន្តម៉ាក តូយូតាហ្វត ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៩ បើកបរ ដោយឈ្មោះ អែម ជល្លាឆុន្នី ភេទប្រុស បើកបរបញ្រ្ចាស ទិសគ្នា ពីត្បូង ទៅជើង លុះដល់ចំណុចកើតហេតុ ដែលជា ចំណុចផ្លូវកោងខ្លាំង បានរេចង្កូត ទៅបុកជាមួយ រថយន្តសាំងយ៉ុងដឹក អ្នកដំណើរ បណ្តាលឲ្យ អ្នកបើកបរ សាំយ៉ុង កៀបជាប់ នឹងរថយន្តស្លាប់ និង ១១នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល ។

ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ផៃ បេងហ៊ាង ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិ កោង ទន្លេរលើ ឃុំល្វា ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបាន ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ហើយអ្នក រងរបួសទាំង១១នាក់ ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅមន្ទីពេទ្យ បង្អែកខេត្តក្រចេះ ចំណែករថយន្ត ទាំងពីរ គ្រឿង ត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុក នៅប៉ុស្តិ៍ រដ្ឋបាលមូលដ្ឋាន ។

ប្រភពពីប្រជាពលរដ្ឋមូលដ្ឋាន បានបង្ហើបឲ្យដឹងថា បន្ទាប់ពីកើតហេតុរួច គេបាននាំគ្នា ទូរស័ព្ទហៅ រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ ដែលប្រចាំការនៅមណ្ឌលសុខភាពអូរគ្រៀង ដើម្បីជួយ ដឹក អ្នករបួសទៅមន្ទីរ ពេទ្យផង ប៉ុន្តែ ត្រូវបាន ក្រុមគ្រូពេទ្យនោះ ឆ្លើយថា គាត់រវល់ណាស់ ទៅមិនបានទេ ប៉ុន្តែដោយសារ មានអ្នករងរបួសច្រើន ត្រូវការ ចាំបាច់ នូវ រថយន្តសង្គ្រោះ ទើបសមត្ថកិច្ច មូលដ្ឋានទៅអង្វរ គ្រូពេទ្យដល់ផ្ទះ ទើបគេព្រម មកដឹកអ្នក របួសទាំងអស់នោះ មកមន្ទីរពេទ្យប ង្អែកខេត្ត ។

ពលរដ្ឋនៅឃុំអូរគ្រៀង សំណូមពរដល់ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ជួយពិនិត្យ មើលផង បើរថយន្ត សង្គ្រោះ របស់រដ្ឋ ទុកសម្រាប់ប្រើប្រាស់ជាលក្ខណៈបុគ្គលដឹកកម្មករ ទៅធ្វើ ចំការ ឬបើកទៅ នៅចំការ ហើយពេលត្រូវ ការចាំ បាច់អត់មាន របស់ប្រើ ពួកគាត់បាន ដាក់ចង្ងល់ថា តើរបស់រដ្ឋទុក សម្រាប់ បុគ្គលប្រើប្រាស់ ឬសម្រាប់បម្រើប្រជាពលរដ្ឋ ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម