ព្យុះបន្តបោកបក់ មន្ត្រីសមត្ថកិច្ចមាន ប្រតិកម្មចំពោះ ខ្សែអាត់សម្លេង ថោង សារ៉ាត់
រាជធានីភ្នំពេញ ៖ ខ្សែអាត់សំឡេងដែលគេអះអាងថា ពិតជាសំឡេងរបស់ឧកញ៉ា ថោង សារ៉ាត់ ជនជាប់ ចោទជាមេខ្លោងឃាតករ ត្រូវបានគេបញ្ជូនតៗ គ្នាក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ហើយគេហទំព័រ នានាបានផ្សាយ ផងដែរ ដោយសារតែរឿងក្ដី ឃាតកម្មបាញ់សម្លាប់ ឧកញ៉ាអឹុង ម៉េងជឺ បានក្លាយជា រឿងភាគដែល កំពុងតាមដានគ្រប់ព្រឹត្តិការណ៍ ឱ្យដឹងច្បាស់ថា ដល់ណាហើយ ។ ឆ្លើយតបទៅ នឹងខ្សែអាត់ សំឡេង ដែលអះអាងថា ខ្លួនជាឧកញ៉ាថោង សារ៉ាត់ នេះត្រូវ បានមន្ត្រី សមត្ថកិច្ចមួយ រូប ដែលសិ្នទ្ធ នឹងប្រតិបត្តិការ សើុបអង្កេត រហូតទទួលផលមក ដល់ពេលនេះ បានបង្ហាញនូ វមតិយោបល់ថា បើឧកញ៉ាថោង សារ៉ាត់ មិនមែនជា មេខ្លោងក្នុង ឃាតកម្មនោះទេ តើខ្លាចអ្វីមក ប្រឈម តតាំងចំពោះ មុខច្បាប់ ។
លោកថា យើងបានអនុវត្តទៅតាមច្បាប់ ដូចជាករណីឃាត់ខ្លួនក្រុមអង្គរក្សពីថ្ងៃទី១ ធ្នូ គឺឃាត់ ទាំងឧកញ៉ា ថោង សារ៉ាត់ ប៉ុន្តែបានឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារ តែមិនទាន់ បានទទួលចម្លើយ សារភាព ។ មន្ត្រីសមត្ថកិច្ច ដដែលបានអះអាងថា រាល់ការ សាកសួរយកចម្លើយ សុទ្ធតែស្ថិតនៅ ចំពោះមុខមេធាវី ការពារក្ដី ដែលយើង មិនអាចធ្វើ ទារុណកម្មយកចម្លើយបាន នោះទេ ។ ដូច្នេះអ្វីៗ ជាចម្លើយសារភាព របស់ក្រុមអង្គរក្សទាំងអស់ មិនមែនជាការ កាឡៃពី.សឱ្យ ទៅជាខ្មៅនោះទេ ។ មន្ត្រី ដដែលបានបន្លុយ ថា ប្រទេសយើងកាន់ ព្រះពុទ្ធសាសនា អ្នកធ្វើល្អ បានល្អ អ្នកសាងបាប គឺបានបាប មិនចាំជាតិក្រោយ នោះទេ ។ ជាមួយនឹង ការគេចខ្លួនរបស់ឧកញ៉ាថោង សារ៉ាត់ មានប្រភពព័ត៌មាន ក្រៅផ្លូវការមួយបន្លុយ ឱ្យដឹងថា រថយន្តមួយគ្រឿង ដែលទំនងជា រថយន្តរបស់ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានគេ ចតទុកនៅកន្លែងផ្ញើ រថយន្តនៅក្រុងបាវិត បុ៉ន្តែមន្ត្រីបូ៉លិស មិនទាន់បញ្ជាក់ ពីអត្តសញ្ញាណ រថយន្តនោះទេ ។
ចំណែកព័ត៌មានថា ឧកញ៉ា ថោង សារ៉ាត់ ជិះទូកគេចខ្លួនទៅប្រទេសវៀត ណាម កាលពី ថ្ងៃទី២ ធ្នូ នោះ មិនមានព័ត៌មាន ថ្មីបន្ថែមជុំវិញ បញ្ហានេះទេ ។ អ្នកតាមដាននានានៅ តែមា នមន្ទិលថា ឧកញ៉ា ថោង សារ៉ាត់ ទំនងជាមិនចេញ ទៅក្រៅប្រទេសទេ ទំនងមិនរត់ ទៅដល់ជើង មេឃទេ គឺអាចលាក់ ខ្លួនក្នុងរាជធានីភ្នំពេញក៏ថាបានដែរ។ គេថា ឆ្ងាយដូច ជើងមេឃ ដែលទីបំផុតសង្ស័យ ឆ្ងាយដូចជើងមុង ក៏ថាបានព្រោះ កន្លែងគ្រោះថ្នាក់ខ្លះ អាចផ្ដល់ សុវត្ថិភាពក៏មានដែរ ។ ពេលនេះការលាក់ខ្លួនរបស់ឧកញ៉ា ថោង សារ៉ាត់ ពិតជាគ្មាន នរណាម្នាក់ដឹងទេ បុ៉ន្តែការរត់គេចខ្លួន តើមានរយៈពេល បុ៉ន្មានទៅព្រោះ ដីកាចាប់ខ្លួនមាន រួចរាល់ហើយ ។ ជាមួយនឹងរឿងរ៉ាវក្រឡាប់ចាក់នេះ បានធ្វើឱ្យ ការសាងសង់ អចលនទ្រព្យធំៗ របស់បុរី៩៩៩ កំពុងចាប់ផ្តើមជួប នឹងបញ្ហាហើយ ទោះបីជាក្រុមហ៊ុន នៅដំណើរការ ជាធម្មតាក្តី ។ តាមការកត់សម្គាល់ រាល់សកម្មភាពផ្សេងៗ ហាក់បានបញ្ឈប់ រង់ចាំមើលមេឃ មើលផ្កាយ រួចទៅហើយ ។ តាមព័ត៌មាន មួយឱ្យដឹងថា ថ្ងៃទី៩ ធ្នូ ក្រុមអ្នក រកស៊ីប្រមាណ៥០ ទៅ៦០នាក់ បានប្រមូល ផ្តុំគ្នានៅមុខទីតាំង ក្រុមហ៊ុនក្បែរផ្សារ ហេងលី ក្នុងខណ្ឌទួលគោក ដើម្បីទារសំណង ដែលក្រុមហ៊ុនរបស់ ឧកញ៉ាថោង សារ៉ាត់ មិនទាន់បានទូទាត់ ។
បុរសម្នាក់ដែលជាអ្នកផ្គត់ផ្គង់ទ្វារបង្អួចបំពាក់សំណង់របស់ក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុន នៅខ្វះតែ ៨ពាន់ដុល្លារទេ បើទារលុយ មិនបានទេ គាត់មានតែដោះយកទ្វារបង្អួច បង្គ្រប់ តម្លៃដែល នៅជំពាក់ គាត់ហើយ ។ តាមប្រភពថា មានក្រុមហ៊ុនលក់ គ្រឿងសំណង់ខ្លះ ក៏ជាប់ប្រាក់មិន ទាន់ទូ ទាត់រាប់ ម៉ឺនដុល្លារ ដែរ មានដែក និងសីុម៉ង់ត៍ជាដើម ហើយទំនង ជំពាក់ថ្លៃគ្រឿង សំណង់ច្រើនក្រុមហ៊ុន ទៀតរាប់សែនដុ ល្លារអត់ខ្វះ ។ តាមព័ត៌មានពី តំណាងក្រុមហ៊ុនថា នឹងអាចមានការ ធ្វើសន្និសីទ កាសែតមួយជុំវិញ បញ្ហារបស់ក្រុមហ៊ុន ដែលមិនទាក់ទង ទៅនឹងបញ្ហារឿង ក្ដីដ៏ចម្រូង ចម្រាសនោះទេ តែមិនច្បាស់ថា តើនឹងធ្វើឡើង ដោយបែបណា បើមេក្រុមហ៊ុន ជាប់ឃុំនិង ខ្លះរត់គេច ខ្លួនអស់ទៅ ហើយនោះ ។
ក្រុមអ្នកដែលនាំគ្នាទៅទាមទារលុយពីក្រុមហ៊ុន បានឱ្យដឹងថា នៅថ្ងៃនេះ(១០ ធ្នូ) ពួកគេនឹង ប្រមូលផ្ដុំ គ្នាទៅ តវ៉ាជាថ្មីទៀត ។ តាមប្រភពថា សូម្បីតែបុគ្គលិកក្រុមហ៊ុនក៏មានការ រំជើបរំជួលដែរ ព្រោះមិន ច្បាស់ លាស់ ពីអនាគតរបស់ក្រុមហ៊ុន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!