​យាយ​ ៨០ ​ឆ្នាំ​រាំ​​កក្រើក​វេទិកា​ ​Britain’s Got Talent ​ (មាន Video)

 
 

វេទិកា​ Britain’s Got Talent ​​ឆ្នាំ​ ២០១៤ ​បាន​​កក្រើក​ជា​ថ្មី​តាម​រយៈ​​ការ​សម្ដែង​របស់​ស្ត្រី​ចំណាស់​វ័យ ​៨០ ​ឆ្នាំ​ដែល​បាន​​ធ្វើ​ឲ្យ​គណៈកម្មការ ​និង​ទស្សនិកជន​ចំហ​មាត់​ស្រែក​ថា​ Wow ​​គ្រប់​ៗ​គ្នា។ ​អ្នក​ចូលរួម​គ្រប់​គ្នា​សឹង​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​ថា​ស្ត្រី​ដែល​ស្ថិត​នៅ​អាយុ​ជិត​ចុងក្រោយ​នៃ​ជីវិត​ទៅ​ហើយ​មាន​សមត្ថភាព​សម្ដែង​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ​បែប​​​នេះ​ទេ។

​​​ការ​សម្ដែង​របស់​លោក​​យាយ Paddy ​និង​ដៃគូ​បុរស​វ័យ​ ១៨ ​ឆ្នាំ ​Nico ​​បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ល្បី​លោក​ Simon Cowell ​ចុច​ប៊ូតុង​​ក្រហម​​មិន​ពេញ​ចិត្ត​នៅ​ពេល​ចាប់​ផ្ដើម​ដំបូង។ ​​តែ​ការ​បង្អាក់​នេះ​មិន​អាច​បញ្ឈប់​​ពួកគាត់​បាន​ទេ។ ​បន្ទាប់​ពី​នោះ​ពួកគាត់​បាន​បញ្ចេញ​ក្បាច់​រាំ​ Salsa ​យ៉ាង​ទាក់​ភ្នែក​ធ្វើ​ឲ្យ​ម្នាក់ៗ​ឈរ​ចំហ​មាត់​ធ្លុង ​​ខណៈ​ Simon ​សោកស្ដាយ​នូវ​អ្វី​ដែល​ខ្លួន​ឯង​បាន​ធ្វើ​មុន​នេះ។ ​ពេល​ការ​សម្ដែង​បាន​បញ្ចប់ Simon ​បាន​សូម​ទោស​លោក​យាយ Paddy ​ដោយ​ការ​សម្រេច​ចិត្ត​ខុស​របស់​លោក។ ​

ប្រភព  Sabay

 

ប្រភព YouTube


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម