យុវជន២ នាក់​ជាប់ ចោទពីបទ​ លួង លោម ​ក្មេង​ស្រី អាយុ១៤​ ឆ្នាំ​ម្នាក់ ​រំលោភ​បាន សម្រេច​

 
 

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ច ស្រុកព្រៃនប់ធ្វើការចាប់ខ្លួន ជាប់ពាក់ព័ន្ធពីបទ រំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដែលមកពីខេត្តកំពត ស៊ីឈ្នួលច្រូតស្រូវ កាលពីវេលា ព្រឹកថ្ងៃទី១០ ធ្នូ ២០១៤៤ ស្ថិតនៅក្រុម៧ ភូមិត្រពាំងឈូក ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ១-ឈ្មោះអង់ តាក់ អាយុ២៤ឆ្នាំ និង២-ឈ្មោះម៉េង ហ៊ីង អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូូមិកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។

ប្រភពបន្តថា ក្មេងស្រីរងគ្រោះ រួមជាមួយឪពុក-ម្តាយ និងប្អូនតូចៗបានមកពី ស្រុកកំណើត៦-៧មកហើយ ដើម្បីមកស៊ីឈ្នួល ច្រូតស្រូវ ហើយក៏បានសុំផ្ទះឪពុកម្តាយ របស់ជនសង្ស័យឈ្មោះអេង តាក់ ស្នាក់នៅ ព្រោះក្នុងដីឡូត៍របស់ គាត់មានផ្ទះ២ (មិនមានជាប់សាច់ ឈាមនិងគ្នាទេ) លុះនៅមុនពេលកើត ហេតុវេលាម៉ោងប្រហែល ៩យប់ថ្ងៃទី០៩ ធ្នូ២០១៤ ក្មេងស្រីរងគ្រោះ ទៅងូតទឹកអណ្តូង ដែលនៅក្នុងដីឡូត៍នោះ ហើយ ជនសង្ស័យ ឈ្មោះម៉េង ហ៊ីង ក៏ទៅសាសង រហូតត្រូវរ៉ូវគ្នាក្បែរ អណ្តូងនោះតែម្តង ៕


 ជនសង្ស័យ២នាក់ ដែល ជាប់ពាក់ព័ន្ធពីបទ រំលោភសេពសន្ថវៈ លើក្មេងស្រី អាយុ១៤ឆ្នាំ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម