បញ្ជូនអ្នកបើក​ រថយន្ដដឹកដីបុក រះ រថយន្ដ និងម៉ូតូស្លាប់ម្នាក់ នៅគល់ស្ពានព្រះមុនីវង្ស ទៅតុលាការ

 
 

ភ្នំពេញ ៖ ក្រោយបញ្ចប់ការសួរនាំនិង នីតិវិធីរួចរាល់ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៤នេះ ការិ យាល័យ ចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញបាន បញ្ជូនអ្នកបើក រថយន្ដបែន ដឹកដីទៅកាន់ តុលាការ ពាក់ព័ន្ធទៅនឹងការបង្កគ្រោះថ្នាក់  ចរាចរណ៍បុករះ រថយន្ដនិង ម៉ូតូចំនួន៩គ្រឿង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ព្រមទាំងស្លាប់ បុរសម្នាក់នៅនឹងកន្លែងកើតហេតុផងដែរ។

នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោកសែម គន្ធា បានបញ្ជាក់ថា នៅរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤នេះ នគរ បាលការិយាល័យចរាចរណ៍ បានបញ្ជូនអ្នកបើករថយន្ដ ឈ្មោះហឿន ហោ អាយុ៣២ឆ្នាំ រស់នៅភូមិក្ដីតាកុយ សង្កាត់ វាលស្បូវ ខណ្ឌ ច្បារអំពៅ ទៅកាន់តុលាការបន្ដការសួរ នាំនិងផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

នាយរងការិយាល័យ ចរាចរណ៍រូបនេះ បានបញ្ជាក់ថា អ្នកបើករថយន្ដបែនដឹកដី បានបង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយសារបើក លឿន និងហ្វ្រាំងមិនសូវស៊ី ទើបបណ្ដាល ជ្រុលចង្កូតទៅបុករះរថយន្ដនិង ម៉ូតូចំនួន៩ គ្រឿងនៅពីមុខ ព្រមទាំងបណ្ដាលឱ្យបុរស ម្នាក់ស្លាប់ ភ្លាមៗនៅនឹង កន្លែងកើតហេតុផង ដែរ ។

យោងតាមរបាយការណ៍ របស់នគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក បានឱ្យដឹង ថា កាលពីវេលាម៉ោង ៤ និង២០នាទីរសៀល ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៤ រថយន្ដបង្កម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ក.៦១៤៨ ភព៣ បានធ្វើដំណើរចុះពីលើស្ពានព្រះមុនី វង្សថ្មី ក្នុង ទិសដៅពីលិចទៅកើតហេតុ លុះ ដល់ចំណុច កើតហេតុ បានជ្រុលទៅបុកពី ក្រោយរថយន្ដចំនួន៣គ្រឿង រួមមានទី១ ម៉ាកនីសាន់ ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2V-1323 ទី២ ម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-0202 និង ទី៣ ម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2X-1484បណ្ដាលឱ្យរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ ។

របាយការណ៍របស់ ការិយាល័យចរាចរណ៍ បានឱ្យដឹងទៀតថា ក្រោយពីបុករថយន្ដទាំង ៣គ្រឿង ពេលនោះ រថយន្ដបង្កក៏បានទៅបុក ម៉ូតូចំនួន៦ គ្រឿងផ្សេងទៀត បណ្ដាលឱ្យរង ការខូចខាត ហើយ បុរសម្នាក់ ដែលបើកម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-7919 ឈ្មោះជុំ យឿន អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្ដកណ្ដាល ហើយបណ្ដាល អ្នកជិះម៉ូតូម្នាក់ទៀតរងរបួសធ្ងន់ផងដែរ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋាននិងនគរបាលចរាចរណ៍ ផ្លូវគោករាជធានី ភ្នំពេញ បានចុះទៅ អន្ដរាគមន៍ ហើយឃាត់ ខ្លួនអ្នក បើករថយន្ដយកទៅសួរនាំនិងចាត់ វិធានការតាមផ្លូវច្បាប់ ។











អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម