កម្មករម្នាក់​ ត្រូវជណ្តើរយន្ត​កៀបស្លាប់​ នៅជាន់ទី ១៤​នៃការដ្ឋាន សំណង់​សណ្ឋាគារ របស់តាបាន

 
 

រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារ ជណ្តើរយន្ត កៀប ខណៈជន រងគ្រោះបានលោត ចេញពីជណ្តើរយន្តមិនផុត ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១និង១៥នាទីរសៀលថ្ងៃទី ១០ ធ្នូ ២០១៤ នៅផ្លូវ លេខ ១១១ កែងផ្លូវ ២៤២ ក្នុង សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងថា មុនពេល កើតហេតុ គេឃើញ ជនរងគ្រោះ បានឡើងជិះ ជណ្តើរយន្តក្នុង បំណងឡើងទៅជាន់ទី១៤ នៃសំណង់ អគារសណ្ឋាគារ ដែលស្គាល់ ម្ចាស់ឈ្មោះ តាបាន ពេលឡើង ដល់ហើយ បុរសឈ្មោះ តំាង ឌឿន អាយុ២១ឆ្នាំ មានស្រុក កំណើតនៅខេត្តព្រៃវែង បានលោត ចេញពីជណ្តើរ យន្តអត់ផុត ខណៈជណ្តើរនៅ មានសកម្មភាព បណ្តាល ឲ្យជណ្តើរយន្ត កៀបជាប់ស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុតែម្តង ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម