លោក ចាន់ សុវេត ទទួលមរណភាព ដោយសារជំងឺ លើសឈាម

 
 

ភ្នំពេញ៖ លោក ចាន់ សាវេតមន្រ្តីស៊ើបអង្កេត នៃអង្គការអាដហុកល្បី ឈ្មោះមួយរូប បានកើតជំងឺ លើសឈាម ឈានដល់គាំងបេះដូង ទទួលមរណភាព ហើយ នៅវេលាម៉ោង ២ និង៥៥នាទី រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤  ។ នេះបើយោងតាមការបញ្ជាក់ របស់សាច់ញាតិ លោក ចាន់ សុវេត។

ភរិយារបស់លោក ចាន់ សាវេត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទាំងទួញសោកថា នាម៉ោង ២  និង៥៥នាទីរសៀល ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៤ ប្តីរបស់លោកស្រី បានសន្លប់ស្តូកស្តឹង អស់រយៈពេល ជាងកន្លះ ម៉ោង គ្រាលោកកំពុងសម្រាកពេលថ្ងៃ។ លោក ស្រី បានបន្តថា ដំបូងឡើយប្តី របស់អ្នកស្រីបាន ឈឺបេះដូង ហើយ  ក៏ឈានដល់ការសន្លប់ស្តូកស្តឺងតែម្តង ពេលកំពុង សម្រាក ពេលថ្ងៃ នៅគេហដ្ឋាន នាសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

សូមបញ្ជាក់ថា លោក ចាន់ សុវេត បានបម្រើការងារជាមន្រ្តីការពារ សិទ្ធិមនុស្សអាដហុក អស់រយៈពេល ១៥ឆ្នាំ មកហើយ។ លោក ចាន់ សុវេត ក្នុងដំណើរចុះទៅ ដោះស្រាយ ជម្លោះដីធ្លីជូនប្រជាពលរដ្ឋ នាខេត្ត ពោធិ៍សាត់  កាលពីសប្តាហ៍កន្លងទៅនេះ បានថ្លែងរៀបរាប់ប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ថា រូបធ្លាប់បានបម្រើការជា  ជាមន្រ្តីយោធា និងធ្លាប់បានទៅរៀនសូត្រ នៅប្រទេស វៀតណាម។

ក្រោយមកលោកបានបញ្ចប់ ការងារជាមន្រ្តីយោធា ចូលបម្រើការងារ ជាគ្រូបង្រៀន ហើយលោកបានចូល បម្រើការងារនៅអង្គការ អាដហុកនៅ នៅឆ្នាំ១៩៩៨៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម