អនុប្រធាន នាយកដ្ឋាន អន្តោ ប្រវេសន៍ គាំងបេះដូងស្លាប់ ពេល កំពុង ច្រៀងខារ៉ាអូខេ នៅក្លិបកំសាន្ត ស៊ូល

 
 

ភ្នំពេញៈ លោក នន់ សុផានី ដែលមានតួនាទី ជាអនុប្រធាននាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ច រាយការណ៍ថា បានគាំងបេះដូងស្លាប់ ពេលកំពុងច្រៀង ខារ៉ាអូខេ នៅក្លិបស៊ូល ដែលមាន ទីតាំង ក្បែរស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះមានអាយុ ៥១ឆ្នាំ បានស្លាប់ ដោយសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាល មកពីគាំង បេះដូង ពេលកំពុង ច្រៀងនោះ។ ការភ្ញាក់ផ្អើលនូវហេតុការណ៍ខាងលើនេះ បានកើត ឡើង កាលពី ព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤  ប៉ុន្តែ នៅពេល សមត្ថកិច្ចជំនាញ និងសមត្ថកិច្ច មូលដ្ឋានចុះទៅសួរនាំ ត្រូវបានម្ចាស់ ទីតាំងខារ៉ាអូខេ តាមរយៈ ក្រុមសន្តិសុខ ធ្វើការ រារាំងផងដែរ។

យ៉ាងណាក៏ដោយ បន្ទាប់ពីមានបញ្ជាពីថ្នាក់ដឹកនាំ និងមានការអនុញ្ញាតតាមផ្លូវច្បាប់ ពីព្រះ រាជអាជ្ញា នោះ កម្លាំងសមត្ថកិច្ច បានចុះទៅធ្វើកោសល្យវិច័យ សពជនរងគ្រោះ ថាតើស្លាប់ ដោយសារមូល ហេតុអ្វីពិតប្រាកដ៕










ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម