ខឹង​គេ​ធ្លាប់បើក​រថយន្ត​ដឹក​សង្សារ​ខ្លួន​​ យក​ដុំ​ថ្ម​ដេញ​គប់​រថយន្ត​គេបែក​កញ្ចក់​

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមនិងមិត្តភក្តិ២នាក់ទៀតជិះម៉ូតូពីរគ្រឿងទៅយកសង្សារនៅម្តុំគិរីរម្យ ស្រាប់តែ ប្រទះឃើញ បុរស ម្នាក់ជិះរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ដែលធ្លាប់ ដឹកសង្សា ររបួសខ្លួន ក៏នាំគ្នា យកដុំថ្មជិះដេញ គប់រថយន្តតូយ៉ូតូតា ព្រូសនោះ បែកកញ្ចក់ក្រោយ ធ្វើឱ្យម្ចាស់រថយន្ត ខឹងក៏បានជិះ រថយន្តដេញបំបុក បណ្តាល ឱ្យបុរសម្នាក់ រងរបួសដៃ។ ហេតុការណ៍នេះកើត ឡើងកាលពី វេលាម៉ោង ២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១១ ធ្នូ ២០១៤ នៅចំណុច ផ្លូវលេខ ៦១កែង និង ចំណតទូទៅ សំពៅមាស ស្ថិតក្នុង សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់ រួមជាមួយ មិត្តិភក្តិ ២នាក់ទៀតជិះ ម៉ូតូពីរគ្រឿង ម៉ាកDUKE និងហុងដាឌ្រីម សេ១២៥ បានឌុបគ្នា ចេញពី ក្លិបកម្សាន្ត ដឹបេស ដោយធ្វើដំណើរ ទៅយកសង្សារ នៅម្តុំគិរីរម្យ ពេលនោះក៏បាន ប្រទះឃើញបុរស ម្នាក់ជិះរថយន្ត តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាក លេខ 2K-4035 ធ្លាប់បើករថយន្តដឹកសង្សារ របស់ខ្លួនហើយក៏ នាំគ្នាយកដុំថ្ម ដេញគប់រថយន្ត តូយ៉ូតាព្រូស នោះបណ្តាលឱ្យ បែកកញ្ចក់ក្រោយ ធ្វើឱ្យបុរស ម្ចាស់រថយន្ត ខឹងក៏បានជិះ រថយន្តតាមដេញ បំបុកម៉ូតូពីរគ្រឿង នោះរហូតមក ដល់ចំណុចផ្លូវលេខ ៦១កែង និង ចំណតទូទៅ សំពៅមាស ក៏មានរថយន្តកាមរីបាឡែន មួយគ្រឿង ទៀតដែលជា រថយន្តរបស់មិត្តភក្តិ រថយន្តតូយ៉ូតា ព្រូសបានបើក បំបុកម៉ូតូហុងដាឌ្រីម បណ្តាលឱ្យ អ្នកជិះរបួសដៃ ចំណែកម៉ូតូ DUKE ជិះគេចខ្លួនបាត់ នៅសល់តែបុរស ជិះម៉ូតូហុង ដាឌ្រីមម្នាក់ ឯងតែប៉ុណ្ណោះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ឃើញភាគីទាំងពីរចោទដាក់គ្នាទៅវិញ ទៅមក ដោយភាគី ខាងម៉ូតូថាភាគីខាងរថយន្តធ្វើបានខ្លួនដោយជិះរថយន្ត ដេញបុកគេ ចំណែក ភាគីខាង រថយន្តថា មកពីភាគីម៉ូតូ យកដុំថ្មដេញគប់ រថយន្តគេមុន ។ ដោយសារតែ ភាគីទាំងពីរមិន អាចសម្រប សម្រួលគ្នាបាន ដូច្នេះសមត្ថកិច្ចយកទាំងម៉ូតូ និង រថយន្តទៅ កាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលិតដើម្បី ដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ។

 
បុរសយកដុំថ្មគប់រថយន្តគេ



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម