កូនអ្នកមានបើករថយន្តទំនើបជ្រេពេញផ្លូវទៅបុកម៉ូតូមួយគ្រឿង មនុស្ស២នាក់រងរបួស
រាជធានីភ្នំពេញ ៖ រថយន្តទំនើបម៉ាកឡិចស៊ីស GS 300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២G-៣៩៩៩មួយគ្រឿង បើកបរដោយយុវជនស្ទាវមួយក្រុមបានបើកយ៉ាងលឿនជ្រែពេញផ្លូវ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CA-៧៤០៣ បណ្តាលឱ្យមនុស្ស២នាក់រងរបួស កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១០ ធ្នូ ២០១៤ ស្ថិតនៅលើផ្លូវព្រះនរោត្តម ខាងមុខព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពពីកន្លែង កើតហេតុ បានឱ្យដឹងថា គេឃើញ រថយន្តបង្ក ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង យ៉ាងលឿន ជ្រែពេញផ្លូវ លុះដល់ចំណុចកើតហេតុ ក៏បានវាក់ជាមួយ នឹងម៉ូតូមួយគ្រឿង ជិះគ្នា២នាក់ ដែលកំពុងតែ ព្យាយាមបើកឆ្លងផ្លូវ រេឆ្វេងស្តាំ ក៏បានកៀរផ្នែកខាងក្រោយដួលតែម្តង ។
ក្រោយពីរថយន្តកៀរម៉ូតូដួលរួចហើយ បុរសទាំង២នាក់ដែលជិះលើម៉ូតូបានខ្ទាតចេញឆ្ងាយ បណ្តាលឱ្យរងរបួសស្រាលរលាត់ដៃជើងប៉ុណ្ណោះ និងម៉ូតូត្រូវបានរថយន្តកិនខ្ទេចកង់ខាងមុខ ហើយរថយន្តក៏រងការខូចខាតដោយដាច់កាងខាងក្រោយផងដែរ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!