Lady Gaga ត្រៀមឡើងឆាកសម្ដែងជាមួយគ្នានឹង PSY, Big Bang និង 2NE1
តារាចម្រៀងអាមេរិក Lady Gaga រួមជាមួយតារាចម្រៀងកូរ៉េប្រចាំផលិតកម្ម YG ដូចជា PSY, Big Bang, 2NE1 និង WINNER នឹងត្រូវឡើងសម្ដែងក្នុងការប្រគំតន្ត្រី “AIA Real Life: Now Festival 2014” ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៥ និង១៦ ខែសីហា នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ។
ការប្រគំតន្ត្រីសម្រាប់រដូវក្ដៅខាងមុខនេះ គឺជាការរៀបចំឡើងដោយផលិតកម្ម YG និងក្រុមហ៊ុនរៀបចំការប្រគំតន្ត្រី Live Nation Global Network។
អ្នកនាំពាក្យរបស់ផលិតកម្ម YG Entertainment បានប្រកាសកាលពីថ្ងៃទី១៥ ខែមេសា នេះថា ការប្រគំតន្ត្រីដ៏ធំនេះនឹងត្រូវរៀបចំឡើងរយៈពេល ២ថ្ងៃជាប់គ្នា នៅពហុកីឡាដ្ឋាន Jamsil Olympic ដែលក្នុងនោះតារាចម្រៀងរបស់ផលិតកម្ម YG នឹងសម្ដែងនៅថ្ងៃទី១៥ ខែសីហា ចំណែក Lady Gaga នឹងត្រូវសម្ដែងនៅថ្ងៃទី១៦។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា ទាំងតារាចម្រៀងកូរ៉េ និងតារាចម្រៀងមកពីលោកខាងលិចនឹងបង្ហាញនូវការសម្ដែងពិសេសៗជាច្រើន ដែលនឹងធ្វើឲ្យការប្រគំតន្ត្រីនេះមានលក្ខណៈពិសេសខុសប្លែកពីការប្រគំតន្ត្រីនានានៅកូរ៉េ។
ចំពោះវត្តមានរបស់តារាផ្សេងៗទៀតនឹងត្រូវប្រកាសនៅពេលក្រោយ ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!