ប្រពន្ធចុង​ ខឹង​ប្រពន្ធ​ដើម ​មិន​ឱ្យ ជួប​​ប្តី​ ផ្ទុះជម្លោះ​ នាង​ ចុងចាក់ ២កាំបិត​ ប៉ងសម្លាប់

 
 

ខេត្តបន្ទាយមានជ័យ ៖ ករណីមនុស្ស ឃាត ដោយចេតនា មួយ កើតឡើង ដោយសារតែរឿង ស្នេហាត្រីកោណ ខណៈស្ត្រី ជាប្រពន្ធចុង យកកាំបិតសម្រាប់ ចិតបន្លែចុងស្រួច ធ្វើសកម្មភាពចាក់ពោះ ស្ត្រីជាប្រពន្ធដើម ចំនួន២កាំបិត បណ្តាលឱ្យរង បួសធ្ងន់ ហើយត្រូវគេ ដឹកបញ្ជូនទៅសង្គ្រោះនៅ មណ្ឌលសុខភាព ពន្លៃ ដោយដេរ ចំនួន១៧ថ្នេរ និងបាតដៃទាំងសងខាង ចំនួន១២ថ្នេរ រួចត្រូវបន្ត ដឹកយកមក សង្គ្រោះជាបន្ទាន់នៅគ្លីនិកមួយក្នុងក្រុងសិរីសោភ័ណវិញ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ០២ និង៣០នាទីរសៀល ថ្ងៃទី០៨ ធ្នូ ២០១៤ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះ ជាប្រពន្ធដើម ឈ្មោះតាន ហ៊ាង អាយុ៤៦ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ចំណែកស្ត្រី ជាប្រពន្ធចុងដៃ ដល់ឈ្មោះយ៉ាន ស្រីនិត អាយុ២៨ឆ្នាំ មានទីលំនៅ ក្នុងភូមិកំពង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ រីឯបុរសជាប្តីឈ្មោះសំ ឈុំ អាយុ៤៧ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ។

តាមការសាកសួរស្ត្រី ដៃដល់ បានឱ្យដឹងថា ខ្លួនមកជួបប្តីនេះ គឺគោលបំណង សុំផ្តាច់និស្ស័យស្នេហ៍ តែត្រូវស្ត្រី ជាប្រពន្ធនិយាយថា ប្តីមិននៅផ្ទះយូរហើយ បើមិននៅ រូបគេ សុំដេកនៅចាំផ្ទះហ្នឹង តែស្ត្រីជា ប្រពន្ធដើមមិនឱ្យដេក ទើបឈានដល់ មានជម្លោះពាក្ស សម្តីគ្នា រហូតកើតមាន ជាអំពើហិង្សា តែម្តង ហើយរយៈ កន្លងមក រូបគេជាប្រពន្ធចុង ក៏ធ្លាប់ដេកនៅផ្ទះ ជាមួយប្រពន្ធនេះ និងប្តីលើគ្រែ មួយ ៣នាក់នោះដែរ ម្យ៉ាងឈ្មោះតាន់ ហ៊ាង ជាប្រពន្ធ ក៏បានព្រម ព្រៀង យកប្តីមួយ២នាក់ដែរ ។

ក្រោយមករូបគេ បានទៅស្រុក តេទូរស័ព្ទ មកប្តីមិនដែលលើក ក៏មកជួបផ្ទាល់និយាយគ្នា ឱ្យដាច់ស្រេចឱ្យ ឈប់ទាក់ទងគ្នា តែប្រពន្ធដើមមិនឱ្យជួប ទើបមានទំនាស់តែម្តង។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម