រថយន្ដដឹកខ្សាច់ ប្រជែង រថយន្ដនៅ ពីមុខ ជ្រុលទៅបុក អ្នកជិះម៉ូតូ រងរបួសធ្ងន់
ភ្នំពេញ ៖ រថយន្ដដឹកខ្សាច់ មួយគ្រឿង បានប្រជែងរថយន្ដ នៅពីមុខ រួចជ្រុលចង្កូត ទៅបុកបុរសម្នាក់ កំពុងជិះម៉ូតូ ក្នុងទិសដៅ បញ្ច្រាសទិសគ្នា បណ្ដាលឱ្យដួល រងរបួស យ៉ាងធ្ងន់ធ្ងរ សន្លប់នៅនឹង កន្លែងកើតហេតុ កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ ផ្លូវជាតិ លេខ៣ ភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មន្ដ្រីនគរបាល មូលដ្ឋានបាន និយាយថា មុនពេលកើតហេតុ មានរថយន្ដដឹកខ្សាច់ មួយគ្រឿង ពណ៌ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ 3A-1574 ធ្វើដំណើរតាមផ្លូវ ជាតិលេខ៣ ក្នុងទិសដៅពី ត្បូងទៅជើង ហើយមកដល់ ចំណុចកើតហេតុ បានប្រជែង រថយន្ដមួយ គ្រឿងនៅពីមុខ ស្របពេលជាមួយគ្នានោះ ជនរងគ្រោះកំពុង បើកម៉ូតូម៉ាករីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-8313 ក្នុងទិសដៅ ពីជើងទៅត្បូង ក៏ប្រជែង រថយន្ដមួយគ្រឿង បណ្ដាលឱ្យបុកគ្នា ពេញមួយទំហឹង ។
ពេលនោះជនរងគ្រោះ បានខ្ទាតចេញពីម៉ូតូ សន្លប់ស្ដូកស្ដឹង ដោយឡែករថយន្ដ បានអូស ម៉ូតូចម្ងាយប្រមាណ ២០ម៉ែត្រ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះប៊ុន រិទ្ធ អាយុ៣០ឆ្នាំ ដោយឡែកអ្នកបើក រថយន្ដដឹកខ្សាច់ បានបើកទ្វារ រថយន្ដរត់គេចខ្លួន ដោយសុវត្ថិភាព ។
ក្រោយគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ រថយន្ដសង្គ្រោះបន្ទាន់ របស់អង្គភាព៧១១ នៃកងពល តូចលេខ ៧០ បានទៅដឹក ជនរងគ្រោះ ឆ្ពោះទៅកាន់មន្ទីរ ពេទ្យភ្លាមៗ ដោយឡែករថយន្ដ និងម៉ូតូត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីរងចាំការ ដោះស្រាយបន្ដទៀត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!