វីវរហើយ! មានសត្វកណ្តុរ ចេញមកស៊ី នំស្តែងៗ នៅមុខមនុស្ស ជាច្រើនក្នុង ហាងលក់នំប៉័ង ដ៏ល្បីមួយ!

 
 

ចិន៖ សត្វកណ្តុរ ត្រូវបានគេចាត់ ទុកថា ជាសត្វ មួយក្បាល ដែលមានភាពកខ្វក់ ហើយអាចចម្លង មេរោគផ្សេងៗ ដល់មនុស្សបាន ដូច្នេះហើយ ហាងលក់របស់ញ៉ាំ ជាច្រើន ពិតជាប្រយ័ត្ន ចំពោះសត្វប្រភេទនេះ ខ្លាំងមែនទែន ព្រោះថាវាអាច ធ្វើឲ្យខាតបង់ ប្រសិនណាបើ វាបានបង្ហាញខ្លួន ឲ្យអតិថិជនឃើញនោះ។

តួយ៉ាងដូចជា ហាងលក់នំប៉័ង មួយកន្លែង ឈ្មោះថា BreadTalk ស្ថិតនៅ ក្នុងខេត្តឆាងស៊ូ ប្រទេសចិន ត្រូវបានខាតបង់ អស់ប្រាក់ជាច្រើន ព្រោះតែ សត្វកណ្តុរ ដ៏តូចមួយក្បាល បានបង្ហាញខ្លួន ក្នុងទូកញ្ចក់ សម្រាប់ដាក់លក់នំប៉័ង ដែលវាកំពុង តែ កកេរស៊ីនំ នៅក្នុងទូកញ្ចក់ ហើយត្រូវបាន មនុស្សជាច្រើន ប្រទះឃើញ។

បុគ្គលិកនៅក្នុង ហាងនំប៉័ងនេះ បានឲ្យដឹងថា “ពួកខ្ញុំមិនបាន ចាប់អារម្មណ៍ចំពោះ សត្វកណ្តុរ មួយក្បាលនោះឡើយ រហូតទាល់តែ មនុស្សជាច្រើន នាំគ្នា មកមើលវា ទើបពួកខ្ញុំ បានដឹង”។ ចំណែកឯអ្នក ប្រើប្រាស់បណ្តាញ អ៊ិនធើណេត ម្នាក់បាន អះអាងថា “ខ្ញុំបានឃើញ សត្វកណ្តុរមួយក្បាល នោះបានរត់ចុះឡើង និងលោតលើ នំប៉័ងដែល ដាក់នៅក្នុងទូនោះ នៅពេលដែល បុគ្គលិកបើកទ្វារ ទូកញ្ចក់ មួយនោះ”។

យ៉ាងណាមិញ អ្នកតំណាងនៃ ហាងនំប៉័ងមួយនេះ ក៏បានអះអាងថា ពួកយើង បានយកនំប៉័ង ទាំងនោះទៅ កំទេចចោលអស់ហើយ និងព្រមទាំងបាន ធ្វើការបាញ់ថ្នាំ សម្លាប់សត្វល្អិត និងសត្វកណ្តុរ ពេញក្នុងហាង របស់យើង រួចរាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើន ពេលដែលឃើញ មានសត្វកណ្តុរ នៅក្នុងហាង សម្រាប់លក់ របស់ញ៉ាំ ពួកគេតែងតែ គិតថាហាងនោះ គ្មានអនាម័យ និងលែងមកហាង នេះបន្តទៀត ជាហេតុធ្វើឲ្យ ការលក់របស់ ហាងនោះធ្លាក់ចុះ ហើយបើធ្ងន់ជាងនោះ នឹងត្រូវបិទចោល តែម្តង៕

ប្រសិនបើប្រិយមិត្តវិញ បានឃើញស្ថានភាព បែបនេះតើ គិតយ៉ាងណាវិញ?


រូបភាពៈ សត្វកណ្តុរ កំពុងកកេរ នំប៉័ងនៅក្នុង ទូកញ្ចក់ សម្រាប់ដាក់ លក់នំប៉័ង ជាច្រើនមុខ

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម