អាលែកស៊ីចំណីអាហារ អាចមានអាការៈដូចម្តេចខ្លះ?
យ www.health.com.khថ្ងៃទី09 ធ្នូ ឆ្នាំ2014
22
ដំណើរការស្មុគស្មាញ នៃការរំលាយអាហារ បានប៉ះពាល់ដល់ពេលវេលា ទីតាំង និងរោគសញ្ញា ជាក់លាក់ណាមួយ នៃការអាលែកស៊ីចំណីអាហារ។ រោគសញ្ញាទាំងអស់ នៃការអាលែកស៊ីចំណីអាហារ គឺកើតឡើងក្នុងរយៈពេលពីរទៅបីនាទី ឬទៅប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពី ការបរិភោគអាហាររួច។ អ្នកធ្លាប់មានអាលែគស៊ីចំណីអាហារ ជាធម្មតា តែងមានបទពិសោធន៍ ដូចជា រមាស់នៅក្នុងមាត់ ពិបាកលេប និងពិបាកក្នុងការដកដង្ហើម។ បន្ទាប់មក នៅក្នុងអំឡុងពេល ការរំលាយអាហារនៅក្នុងក្រពះ និងពោះវៀន វាតែងតែមានរោគសញ្ញា ដូចជា ចង្អោរ ក្អួត រាគ និងការឈឺចុករមួលពោះ។ វាតែងតែមានការយល់ច្រលំ រវាងរោគសញ្ញានៃការអាលែកស៊ីចំណីអាហារ និងរោគសញ្ញា នៃការដែលមិនមានភាពសុំាជាមួយម្ហូបអាហារ។
ដូចដែលបានរៀបរាប់ខាងលើ សារធាតុដែលធ្វើឱ្យមានអាលែកស៊ី ត្រូវបានស្រូបយក និងបញ្ចូលទៅក្នុងប្រព័ន្ធឈាម។ នៅពេលដែលពួកគេ បានទៅដល់ស្បែក សារធាតុដែលធ្វើឱ្យអាលែកស៊ី អាចធ្វើឱ្យមានជាកន្ទួលក្រហម ឬមានជាជំងឺត្រអក ឬជំងឺរើម ហើយនៅពេល ដែលពួកវាទាំងនេះ បានទៅដល់សួត ពួកវានឹងអាចធ្វើឱ្យបង្កមានជាការកើតជំងឺហឺត។ ក៏ដូចជាសារធាតុដែលធ្វើឱ្យអាលែកស៊ី ធ្វើដំណើរក្នុងសរសៃឈាម ដែលពួកវានឹងអាចបង្កឱ្យមានការឈឺក្បាលតិចៗ ភាពទន់ខ្សោយអស់កម្លាំង និងធ្វើឱ្យមានប្រតិកម្ម ដែលជាហេតុធ្វើឱ្យ មានការធ្លាក់ចុះ សម្ពាធឈាមមួយរំពេច។ ចំពោះប្រតិកម្ម អាណាហ្វីឡាកទិច (Anaphylactic) គឺវាមានភាពធ្ងន់ធ្ងរ សូម្បីតែនៅពេលដែលពួកគេ បានចាប់ផ្តើមជាមួយនឹងរោគសញ្ញាស្រាល ដូចជា ការចាក់ឆៀបៗនៅក្នុង មាត់ និងបំពង់ក ឬមិនស្រួលនៅក្នុងពោះ។ ពួកវាអាចធ្ងន់ធ្ងរជាងនេះ ប្រសិនបើមិនបានព្យាបាល យ៉ាងឆាប់រហ័ស៕
ប្រភព៖health.com.kh
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!