រថយន្ដដឹកដី ដាច់ហ្វ្រាំង ពីលើស្ពានព្រះ មុនីវង្សថ្មី បុករថយន្ដ និងម៉ូតូ ៩គ្រឿង ស្លាប់ របូសពីរនាក់ (មានវីដេអូ)
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បានកើត ឡើងទៀតហើយ នៅចំណុចគល់ស្ពានព្រះ មុនីវង្សថ្មី សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ អំពៅ ក្រោយរថយន្ដដឹកដីធុនធំមួយគ្រឿង ដែលធ្វើដំណើរឆ្លងកាត់ស្ពាន ដាច់ហ្វ្រាំងហើយ ជ្រុលចង្កូតបុករះម៉ូតូ និងរថយន្ដដែលធ្វើ ដំណើរនៅពីខាងមុខបណ្ដាលស្លាប់បុរសម្នាក់ របួសម្នាក់ ហើយរថយន្ដ៣គ្រឿង ម៉ូតូ៦គ្រឿង បានរងការខូចខាត ។
គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើត ឡើងដោយសារតែរថយន្ដធុនធំ ដឹកដី ដឹក ខ្សាច់ និងដឹកទំនិញ ពេល ធ្វើដំណើរឆ្លងកាត់ ស្ពានព្រះមុនីវង្សថ្មី បានកើតឡើងកាលពី វេលាម៉ោង៤និង៣០នាទី នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅតំបន់នោះ ។
យោងតាមប្រភពព័ត៌មានពីភ្នាក់ងារមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅកន្លែងកើត ហេតុផ្ទាល់ លោកប៉ិច នរៈ បានរាយការណ៍ ដោយដកស្រង់សំដីរបស់សមត្ថកិច្ចនិងសាក្សី ថា មុនពេលកើតហេតុ មានរថយន្ដ ដឹកដីមួយ គ្រឿងធុនធំ ម៉ាកហ៊ីណូ បានធ្វើដំណើរឆ្លង កាត់ស្ពានព្រះមុនីវង្សថ្មី ចេញពី រាជធានីភ្នំ ពេញ ឆ្ពោះទៅតាមផ្លូវជាតិលេខ១ ស្រាប់ តែពេលចុះពីលើស្ពាន រថយន្ដដាច់ហ្វ្រាំងបាន ជ្រុលចង្កូតទៅបុក អ្នកធ្វើដំណើរតាមម៉ូតូនិង រថយន្ដដែលនៅពីខាងមុខ បណ្ដាលឱ្យបុរស ម្នាក់កំពុងបើក ម៉ូតូត្រូវរថយន្ដបុក ហើយអូស ជាង១០០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុតែម្ដង រីឯបុរសម្នាក់ទៀត បាន លោតចេញទាន់រួចផុតពីសេចក្ដីស្លាប់ ។
លោកប៉ិច នរៈ បានបន្ដថា គ្រោះថ្នាក់ ចរាចរខាងលើនេះ បានធ្វើឱ្យរថយន្ដចំនួន៣ គ្រឿងរងការខូចខាត រួមមានរថយន្ដឡង់គ្រី ស័រ រថយន្ដកាមរីបាឡែន និងរថយន្ដនីសាន់ ណាវ៉ារ៉ា ហើយម៉ូតូចំនួន៦គ្រឿង ក៏រងការ ខូចខាត ។
លោកបានបន្ដថា ក្រោយពីបុករះម៉ូតូនិង រថយន្ដរបស់ប្រជាពលរដ្ឋរួចមក រថយន្ដបង្ក មិនទាន់អស់ល្បឿន នោះទេ បានជ្រុលទៅ បុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការ ខូចខាតស្ពានផងដែរ ។ ប៉ុន្ដែយ៉ាងណាក៏ ដោយនោះ អ្នកបើករថយន្ដបង្កត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនក្រោយកើតហេតុ ដើម្បីយក ទៅ សួរនាំបន្ដមានវិធានការតាមផ្លូវច្បាប់ ។
យោងតាមមន្ដ្រីនគរបាលចរាចរណ៍ខណ្ឌ ច្បារអំពៅ បានឱ្យដឹងថា អ្នកបើករថយន្ដបង្ក ឈ្មោះហឿន ហោ អាយុ៣២ឆ្នាំ ស្នាក់នៅ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារ អំពៅ ហើយអះអាងប្រាប់សមត្ថកិច្ចថា មក ពីរថយន្ដរបស់ខ្លួនដាច់ហ្វ្រាំង ។ ដោយឡែក ជនរងគ្រោះឈ្មោះជុំ យឿន អាយុ៣៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើត នៅភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្ដកណ្ដាល ហើយបច្ចុប្បន្នស្នាក់នៅភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ បើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1CK-1979 ។
បច្ចុប្បន្នរថយន្ដបង្ក និងអ្នកបើករថយន្ដ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅប្រគល់ទៅ ឱ្យចរាចរណ៍ផ្លូវ គោក ចាត់ការបន្ដតាមផ្លូវ ច្បាប់ ។
សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ក្នុងរូបភាពខាងលើនេះបានកើត ឡើងជាញឹកញាប់ជា ពិសេស រថយន្ដដឹកដីធុន ធំ និងធ្ងន់ៗពេលធ្វើដំណើរឆ្លងកាត់ស្ពានព្រះ មុនីវង្ស ហើយភាគច្រើនបំផុត គឺដាច់ហ្វ្រាំង តែម្ដង ពីព្រោះដីឬខ្សាច់នៅលើរថយន្ដធ្ងន់ ខ្លាំងពេក ដូច្នេះសមត្ថកិច្ចដែលឈរជើងនៅ ទីនោះ គួរមានវិធានការដោះស្រាយនិងទប់ ស្កាត់កុំឱ្យបន្ដមានគ្រោះថ្នាក់ចរាចរណ៍កើត ឡើងលើក ក្រោយទេ ៕
អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!