តស៊ូមែន! ក្មេងប្រុស ២នាក់ បងប្អូន ជិះកង់ ចម្ងាយ ៩០គម ឆ្លងខេត្ត ដល់ម៉ោង ២យប់ ត្រូវសមត្ថកិច្ចឃាត់
ក្មេងប្រុស ២នាក់ បងប្អូន កំពុងតែ ទទួលបាន ប្រជាប្រិយភាព និង ការកោតសរសើរ ពីសំណាក់ អ្នកលេងហ្វេសប៊ុក ព្រោះតែ ភាពក្លាហាន និង អំណត់តស៊ូ របស់ពួកគេ។
ប្រភពមួយនៅលើហ្វេសប៊ុក បានបង្ហោះរូបថត មួយសន្លឹក របស់ក្មេងប្រុស ២នាក់ បងប្អូន អាយុ ៦ឆ្នាំ និង ១២ឆ្នាំ ឈរពីមុខកង់មួយគ្រឿង នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ។ តាមការរៀបរាប់ ពីប្រភពដដែល បានឲ្យដឹងទៀតថា ពួកគេបានចេញ ដំណើរ ពីក្រុងប៉ោយប៉ែត ដោយជិះកង់ ជាមធ្យោបាយធ្វើដំណើរ ដើម្បី ឆ្ពោះទៅកាន់ ផ្ទះ អ៊ុំស្រី របស់ពួកគេ នៅឯស្រុក ថ្មគោល ខេត្ត បាតដំបង ឯណោះ ដែលត្រូវ ចំណាយពេល យ៉ាងយូរ លើចំងាយផ្លូវ ប្រមាណជា ៩០គីឡូម៉ែត្រ។ ប្រភព បានបន្តថា លុះដល់ពេល ត្រឡប់មកវិញ ពីរនាក់បងប្អូននេះ បានធាក់កង់ រហូតមកទល់ម៉ោង ២ ទៀបភ្លឺ ដល់ទឹកដី ខេត្ត បន្ទាយមានជ័យ ទើបត្រូវ សមត្ថកិច្ច ឃាត់ដំណើរ ដើម្បី ឲ្យនៅគេងមួយយប់សិន ខណៈក្មេងប្រុស ជាប្អូន ងងុយគេងពេក ណាស់ទៅហើយ៕
ប្រិយមិត្ត មានមតិយោបល់ យ៉ាងណាដែរ ចំពោះរឿងនេះ?
រូបភាព ក្មេងប្រុសទាំងពីរនាក់ បងប្អូន ដែលគេបង្ហោះ លើហ្វេសប៊ុក
ប្រភព៖ Facebook
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!