ម្សិលមិញ ស្លាប់ ៨នាក់ និងរបួសធ្ងន់ ស្រាល ៣៤នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរណ៍ តែងតែ កើតមានឡើងជា រៀងរាល់ថ្ងៃ ដែលធ្វើឲ្យ បងប្អុនប្រជាពលរដ្ឋ គ្រប់រូប មិនថា តែអ្នកដំណើរ ឬ អ្នកបើកយាន យន្ដនោះទេ សុទ្ធសឹង តែ មានការ ព្រួយបារម្ភ ពីសុវត្ថិភាព។
ក៏ដូចជា ថ្ងៃម្សិលមិញ នេះ ដែលត្រូវនឹង ថ្ងៃ ទី ៨ ខែធ្នូ ឆ្នាំ ២០១៤ មានករណី គ្រោះថ្នាក់ចរាចរណ៍ ១៨លើក ទូទាំងប្រទេស ដែលបណ្ដាល ឲ្យមនុស្សស្លាប់ ៨នាក់ និងរងរបួស ស្រាល ធ្ងន់ ចំនួន ៣៤នាក់ នេះបើតាម គេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលបានចេញផ្សាយ។ នៅក្នុងនោះ ក៏បានបញ្ជាក់ទៀតថា យានយន្តសរុប ដែលខូចខាតគឺ មាន ២៣គ្រឿង ក្នុងនោះម៉ូតូ ១៧គ្រឿង, រថយន្តធុនតូច ០៤គ្រឿង, យានផ្សេងៗ ០២គ្រឿង និងអ្នកថ្មើរជើង ០៣នាក់ ។ រីឯ មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ច្រើនជាងគេ មកពី កត្តាល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់, ស្រវឹង, ក្មេងរត់ឆ្លងផ្លូវ, កត្តាយានយន្ត និងបញ្ហាសុខភាព ខណៈដែលមាន ជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ២៤នាក់។
រូបភាពពី គេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិ
សូមចូលរួម កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ទាំងអស់គ្នា តាមរយៈ ការគោរពសិទ្ធគ្នា ទៅវិញទៅមក, កុំសេពគ្រឿង ស្រវឹង ពេលបើកបរ, និង គោរច្បាប់ចរាចរណ៍ ជាដើម៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!