សិដ្ឋ ឆលីដា រងការជេរ ប្រមាថពី អ្នកលេង Facebook ថាជា "ស្រីខូច"
ភ្នំពេញ៖ ពិធីការិនី និយមតែងខ្លួន បែបសុភាពរាបសារ ៗរមទម្យ និងតែង តែព្យាយាម គេចវេសពី សារព័ត៌មាន ព្រោះតែ មិនចង់ មានរឿងអាស្រូវ កញ្ញា សិដ្ឋ ឆលីដា ថ្មីៗនេះ បានទទួលរងព្រនង់ នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់អ្នក លេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយក្នុង នោះម្ចាស់ Account Facebook មានឈ្មោះថា Voleak Heng បានជេរប្រមាថ កាតទាន នាងធ្ងន់ៗ ថា "ជាស្រីខូច" ។
កញ្ញា សិដ្ឋ ឆលីដា គឺជាតារាស្រី មួយដួង ដែលមិនចូលចិត្ត ផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ទាក់ទងជីវិតឯកជន និងរឿងរ៉ាវ ស្នេហាឡើយ ប៉ុន្តែនៅទីបំផុត អ្វីដែលតារាស្រីរូបនេះ មានភាពខ្លាចរអានោះ បានកើតឡើងលើ រូបនាងដដែល ដោយថ្មីៗនេះ មានអ្នកលេង Facebook ម្នាក់ មានឈ្មោះថា Voleak Heng បានប្រើភាសា អសុរោះជេរប្រមាថ និងមើលងាយ កិត្តិយសនាង ដោយហៅនាង សុទ្ធតែជា “ស្រីខូច” ។
នៅក្នុង Account Facebook ដែលមានឈ្មោះ ថា Voleak Heng បានយករូបថត របស់ពិធីការិនី មុខមូលក្រឡង់ កញ្ញា សិដ្ឋ ឆលីដា មកបង្ហោះ ហើយសរសេរ ជេរធ្ងន់ៗ ថា “ មីឆ្កែដាច់ដាបសូម្បី តែនៅក្នុងក្លឹប ខារ៉ាអូខេ ក៏វាឲ្យគេធើ (ធ្វើ)វា ដើម្បីលុយដែរ… ដូចជានាង ឆលីដា នេះ ក៏ជាអ្នកធ្វើឲ្យ វិស័យសិល្បៈ ធ្លាក់ចុះដែរ (ជាស្រីលក់ខ្លួន តាមផ្ទះសំណាក់)” ។ លើសពីនេះ នៅមានសារមួយ ចំនួនទៀត ដែលសុទ្ធសឹង តែជាពាក្យប្រមាថ នាងធ្ងន់ៗ មិនសំចៃមាត់ឡើយ ប៉ុន្តែ LookingTODAY សូមមិនធ្វើការ អត្ថធិប្បាយ អ្វីឲ្យវែងឆ្ងាយឡើយ ។
សម្រាប់ការ បញ្ចេញសារ រិះគន់ចំៗ ទៅលើតារាស្រីនាង ឆលីដា នេះគេមិនបាន ដឹងច្បាស់ទេ ថាម្ចាស់ Account Facebook ខាងលើនោះ មានចេតនាអ្វី និងមានជម្លោះធ្ងន់ធ្ងរ ជាមួយកញ្ញា សិដ្ឋ ឆលីដា នោះទេ បានជាចេញ មុខបង្ខូច កិត្តិយសនាង ជាសាធារណៈ បែបនេះ ។ ទាក់ទងនឹងការ លើកឡើងខាង លើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅម្ចាស់សាម៉ី ខ្លួននាង ឆលីដា បានទេ កាលពីពេលថ្មីនេះ ដើម្បីជម្រះមន្ទិល សង្ស័យនេះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!