ជិះម៉ូតូប្រដេញគ្នា ជ្រុលបុក បង្គាន់ដៃស្ពាន ធ្លាក់យុវជនម្នាក់ ពីលើស្ពាន រងរបួសធ្ងន់ធ្ងរ

 
 

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរូបគេ និងមិត្តភក្តិជា ច្រើននាក់ទៀត បាននាំគ្នាជិះម៉ូតូ ជាច្រើនគ្រឿង ប្រដេញគ្នា តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ហើយឆ្ពោះឡើង ទៅលើស្ពាន អាកាស៧មករា ក្នុងល្បឿនលឿន ហើយ ជ្រុលល្បឿនទាក់ដៃ ម៉ូតូមិត្តភក្តិរបស់ខ្លួន រេចង្កូតទៅបោក ផ្ទប់នឹងបង្កាន់ ដៃស្ពានបណ្តាលឲ្យ ធ្លាក់ចុះពីលើស្ពាន អាកាស ចុះមកក្រោម កម្ពស់ប្រមាណ ១០ម៉ែត្រ រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ២២និង៤៥នាទី យប់ថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០១៤ នៅចំណុចស្ពាន អាកាស ៧មករា ស្ថិតក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

យោងតាម ប្រភពព័ត៌មាន ពីសាក្សីដែលបាន ឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា នៅមុនពេល កើតហេតុ គេសង្គេតឃើញ យុវជនរងគ្រោះ ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក Baja ពណ៌ប្រផេះ គ្មានស្លាកលេខ ជិះធ្វើដំណើរ ប្រដេញគ្នា ជាមួយមិត្តភក្តិ ជាច្រើននាក់ ផ្សេងទៀត ដែលជិះម៉ូតូធុនធំ ស៊េរីទំនើប ជាច្រើនគ្រឿងទៀត ផងដែរ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ទិសដៅពី លិចទៅកើត ឆ្ពោះឡើងស្ពាន អាកាស៧មករា លុះមកដល់ ចំណុចពាក់កណ្តាល ស្ពានអាកាស ៧មករា ដែលជាចំណុច ផ្លូវកោងផងនោះ ស្រាប់តែជ្រុលល្បឿន ទាក់ដៃចង្កូត ម៉ូតូមិត្តភក្តិរបស់ខ្លួន មួយគ្រឿងផ្សេងទៀត ម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BR- 9931 ហើយជ្រុល ដួលខ្ទាតទៅ បោកផ្ទប់នឹង បង្កាន់ដៃស្ពាន បណ្តាលឲ្យយុវជន ជាម្ចាស់ម៉ូតូ Baja ត្រូងដួលធ្លាក់ ពីលើស្ពានចុះ មកក្រោមរង របួសធ្ងន់ធ្ងរ នៅសល់ តែដង្ហើមចង្រិត ជាពិសេសជើងឆ្វេង របស់យុវជនរងគ្រោះ គឺត្រូវបែកឆ្អឹងចេញ មកក្រៅខ្ទេចខ្ទី មើលទៅ គួរឲ្យសង្វែគ បំផុត ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវ បានរថយន្តសាមុយ របស់មន្ទីរ ពេទ្យព្រះកុសុមៈ មកដឹកយកទៅ សង្គ្រោះភ្លាមៗ ចំណែម៉ូតូរង ការខូចខាត បន្តិចបន្តួច ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាល នគរបាលទឹកល្អក់ ទី១ រង់ចាំ ទំនាក់ទំនងទៅ សាច់ញាតិឲ្យមក ទទួលយកទៅវិញ ។

សូមបញ្ជាក់ ផងដែរថា ករណីខាងលើនេះ គឺបង្កឡើងដោយ សារភាគីខាង ម្ចាស់ម៉ូតូ Baja ខាងលើបើកបរ ប្រដេញគ្នា យ៉ាងសសាច ពេញដងផ្លូវ និងបើកបរក្នុងល្បឿន លឿនបំផុត គាប់ជួននឹងចំណុច លើស្ពានខាងលើ ជាចំណុចផ្លូវកោង ផងនោះ ធ្វើឲ្យយុវជន រងគ្រោះ គេចមិនទាន់ ទើបបណ្តាលឲ្យ មានរឿងហេតុដូចនេះ កើតឡើងតែម្តងទៅ ។

គួរបញ្ជាក់បន្ថែមថា ចំពោះចំណុចខាងលើ កន្លងមកតែងតែ កើតមាននូវគ្រោះថ្នាក់ ចរាចរណ៍ជារឿយៗ ព្រោះចំណុចផ្លូវលើ ស្ពានអាកាស ៧មករា ខាងលើនេះ ជាចំណុចផ្លូវកោងខ្លាំង ពិបាកក្នុងការ មើលផ្លូវគ្រាន់ បើគួរសម ។ ហើយទីតាំង កើតហេតុខាងលើនេះ កាលពីមួយរយៈ ពេលកន្លងមក ក៏ធ្លាប់មានបុរស ម្នាក់ជិះម៉ូតូ ដួលបែកក្បាល ស្លាប់ផងដែរ ព្រោះស្ថានភាព ផ្លូវមានលក្ខណៈ កោងខ្លាំងពេក ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម