ចាំស្នេហ៍ក្នុងបន្ទប់ផ្ទះសំណាក់២ថ្ងៃ ដាច់បាយខ្យល់គរ
ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៦ ធ្នូ មានការភ្ញាក់ផ្អើលមួយ ដោយសារតែ ស្ត្រីវ័យក្មេងម្នាក់ ដេកដួលសន្លប់ នៅក្នុងបន្ទប់ ផ្ទះសំណាក់លេខ២០៧ តែម្នាក់ឯង ពុំដឹងពីមូលហេតុ ។ ហេតុការណ៍នេះ បានកើតទ្បើង នៅក្នុងផ្ទះសំណាក់ ញូវទ្បាក់គីស្តារ៍ ស្ថិតក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។ ម្ចាស់ផ្ទះសំណាក់ បានរៀបរាប់ថា កាលពីរសៀលថ្ងៃទី៤ ធ្នូ កន្លងទៅ ស្ត្រីរូបនេះ បានមកជួលបន្ទប់ ស្នាក់នៅតែម្នាក់ឯង អស់រយៈពេល២យប់ មកហើយ ពុំឃើញចេញ ទៅណាមកណាទេ ហើយលុយថ្លៃបន្ទប់ដេក ក៏មិនទាន់ឱ្យដែរ ។
នៅវេលាម៉ោង ជាង៨ព្រឹកនោះ ស្ត្រីអ្នកសម្អាត នៅផ្ទះសំណាក់ បានប្រទះឃើញ ស្ត្រីរូបនេះ ដេកដួលសន្លប់ នៅក្នុងបន្ទប់ តែម្នាក់ឯង ។ ដោយសារតែ ទ្វារបន្ទប់មិនបិទ ក៏រត់ទៅប្រាប់ ម្ចាស់ផ្ទះសំណាក់ ហើយរូបគាត់ជាម្ចាស់ផ្ទះ បានរាយការណ៍ទៅ នគរបាល ស្រុកអន្លង់វែង ចុះមកត្រួតពិនិត្យ រួចនាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ។ មន្ត្រីនគរបាល បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឆេង លីណា អាយុ២០ឆ្នាំ មានទីលំនៅក្នុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា ស្ត្រីរូបនេះធ្វើដំណើរ ចាកចេញពីផ្ទះសម្បែង របស់ខ្លួន ទំនងជាមានបុរសណាម្នាក់ ទូរស័ព្ទណាត់ជួបគ្នា នៅស្រុកអន្លង់វែង និងបានឱ្យនាង ជួលបន្ទប់រង់ចាំ ហើយបុរសនោះ មិនបានមកជួប ទៅតាមការកំណត់ ធ្វើឱ្យស្ត្រីរូបនេះ អត់លុយឱ្យថ្លៃបន្ទប់ និងពុំមានលុយ ទិញបាយហូប ទើបធ្វើឱ្យនាង អស់កម្លាំងទន់ខ្លួន បណ្តាលឱ្យខ្យល់់គរ ដេកដួលតែម្តង ។ សមត្ថកិច្ចដែលបាន ត្រួតពិនិត្យលើខ្លួននាង ពុំឃើញមានលុយ មួយកាក់មួយសេនទ្បើយ ។
នារសៀលថ្ងៃទី៦ ធ្នូ ក្រុមគ្រូពេទ្យ បានឱ្យដឹងថា ស្ត្រីរងគ្រោះត្រូវបាន គ្រូពេទ្យសង្គ្រោះរួចផុតពី សេចក្តីស្លាប់ហើយ ។ ពេលបានដឹងខ្លួនទ្បើងវិញ នាងនិយាយថា នាងដេករង់ចាំ ប្រុសស្នេហ៍ តាមការណាត់មែន ប៉ុន្តែអត់ឃើញ ប្រុសស្នេហ៍មកជួបទេ បែរជាមាន មនុស្សប្រុសម្នាក់ មកគោះទ្វារបន្ទប់ ។ ពេលនាងបើកទ្វារ បន្ទប់ទ្បើង ស្រាប់តែមនុស្សប្រុស ផ្សេងនោះ ច្រាននាងឱ្យដួល ហើយយកទឹកបញ្ច្រកនាង រួចចាប់នាង រំលោភតែម្តង ។ នាងបន្តថា ក្រោយមកនាង អត់ដឹងខ្លួនទេ រហូតដល់ពេល បញ្ជូនមកមន្ទីរពេទ្យនេះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!