ក្រោយជោគជ័យរឿងទីមួយ ពាក់មី ត្រៀមផលិតរឿងទីពីរ នៅបំណាច់ ឆ្នាំក្រោយ

 
 

រាជធានីភ្នំពេញ ៖ តារាកំប្លែងស្ងួត ប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ិន នាយ ពាក់មី បានអះអាងថា ខ្លួនកំពុងតែរៀបចំ គម្រោងថតរឿង ថ្មីមួយទៀតនៅ បំណាច់ឆ្នាំ២០១៥ ខាងមុខនេះ បន្ទាប់ពីរឿងលើកដំបូង ដែលខ្លួនបានដឹកនាំនោះ បានទទួលជោគជ័យ លើសពីការរំពឹងទុក។

រឿងបងប្អូនពីរនាក់ (two Brothers) ជាខ្សែភាពយន្ត លើកដំបូងបំផុត សម្រាប់នាយពាក់មី ដែលបានដឹកនាំ ផលិតដោយខ្លួនឯង ជាមួយផលិតកម្ម LD ចាប់តាំងពីបាន ក្លាយជាតារាកំប្លែង មួយរូបលេចធ្លោក្ នុងពិភពសិល្បៈ នាពេលបច្ចុប្បន្ន។ ខ្សែភាពយន្ត បែបកំប្លែងមួយនេះ បានទទួលជោគជ័យ ហួសពីការស្មាន បន្ទាប់ពីបានចាប់ផ្តើម ចាក់បញ្ចាំងនៅតាម បណ្តាលរោងភាពយន្តនានា ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យ តារាកំប្លែងរូបនេះ បានចាប់ផ្តើម មហិច្ចតាជាថ្មី ក្នុងការកសាងស្នាដៃ រឿងទី២បន្ថែមទៀត នៅបំណាច់ឆ្នាំក្រោយ។

នាយ ពាក់មី បានអះអាងថា វាជារឿងនឹកស្មានមិនដល់ បន្ទាប់ពីខ្សែរឿង បងប្អូនពីរនាក់ ដែលជាស្នាដៃដំបូង របស់លោកទទួលបាន ជោគជ័យលើសពីការស្មាន បន្ទាប់ពីដំណើរការ បញ្ចាំងបាន មួយរយៈមកនេះ ។ លោកបញ្ជាក់ថា ដំបូងឡើយ លោកគិតថា ខ្សែរឿងនេះ អាចទទួលបានជោគជ័យ ត្រឹម៦០ទៅ៧០ភាគរយប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីបាន ចាក់បញ្ចាំង គឺទទួលបានការគាំទ្រ យ៉ាងច្រើនពី សំណាក់ទស្សនិកជន។ ភាពជោគជ័យនេះ បានធ្វើឲ្យរូបលោក ទទួលបានភ្លើងខៀវ ជាថ្មីបន្តទៀត ក្នុងការផលិតរឿងទី២ ដែលរឿងទី២នេះ អាចនឹងមានរូបរាង ឡើងនៅបំណាច់ឆ្នាំក្រោយ ខាងមុខនេះ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម