ជនរងគ្រោះដោយសារជនមួយក្រុម ដែលសង្ស័យថា ជាសមត្ថកិច្ច ភ្ជង់ប្លន់ យកគ្រឿងអលង្ការ លើកគ្នា មកបំភ្លឺ នៅភូមិទួលគោក ឱ្យពលរដ្ឋ ជួយធ្វើសាក្សី (មានវីដេអូឃ្លីប)

 
 

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ ធ្នូ នេះ បុរសម្នាក់ឈ្មោះ ហេង រ៉ាវី និងប្រជាពលរដ្ឋ ជាច្រើននាក់ បានហៅអ្នកសារព័ត៌មាន មកជួបជុំគ្នា នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ដើម្បីបំភ្លឺជុំវិញ សកម្មភាព ជនមួយក្រុម ដែលពួកគេអះអាងថា ជាសមត្ថកិច្ចខិលខូច ធ្វើសកម្មភាព ចាប់វាយខ្នោះ និងភ្ជង់ប្លន់ យកគ្រឿងអលង្ការ ហើយគំរាមរូបគេ និងប្អូនថ្លៃ ឱ្យយកម៉ូតូទៅបញ្ចាំ យកលុយឱ្យពួកគេ ជាថ្នូរនឹងការដោះលែង កាលពីវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ធ្នូ កន្លងទៅ។

ជនរងគ្រោះខាងលើ មានមុខរបរជាអ្នកគិតលុយ នៅសណ្ឋាគារមីតលែន មានទីលំនៅ ផ្ទះលេខ១៩២ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ តាមសម្តីជនរងគ្រោះ ដែលបានរៀបរាប់ ប្រាប់អ្នកសារព័ត៌មានថា កាលពីវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ធ្នូ ២០១៤ រូបគេ និងប្អូនថ្លៃ ត្រូវជនមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយ អាវុធគ្រប់ដៃ បានធ្វើសកម្មភាព ភ្ជង់ដោយចោទថា ជាចោរឆក់ និងប្រើប្រាស់គ្រឿងញៀន ហើយប្រាប់ថា ដឹករូបគេទៅប៉ុស្តិ៍ ដើម្បីសួរនាំ តែតាមពិត ដឹកចូលទៅក្នុង ដីឡូត៍មួយកន្លែង នៅក្បែរអង់តែនទួលគោក ។

ពេលចូលដល់ក្នុងដីឡូត៍ ក្រុមជនទាំងនោះ បានចាប់រូបគេ វាយខ្នោះធ្វើទារុណកម្ម ហើយប្លន់យក ខ្សែ.ក១ខ្សែទម្ងន់៧ជី ខ្សែដៃទម្ងន់១តម្លឹង ទូរស័ព្ទអាយហ្វូន ហ្វាយអេស១គ្រឿង ទូរស័ព្ទម៉ាក អាយម៉ូបាយ១គ្រឿង មិនតែប៉ុណ្តោះ ជននោះបានគំរាម ឱ្យប្អូនថ្លៃរបស់គេ យកម៉ូតូម៉ាក ស៊ុយហ្ស៊ុយគី១គ្រឿង ទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ បានលុយ៣៥០ដុល្លារ យកមកឱ្យពួកគេ ជាថ្នូរនឹងការដោះលែង។

បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនទាំងនោះ បាននាំគ្នាគេចខ្លួន បាត់ស្រមោល៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម