ស្រវឹងស្រា ប្រើហិង្សាវាយកូនស្រី បែកក្បាលដេរ១០ថ្នេរ ប៉ូលិសហៅ សួរនាំមិនកើត ព្រោះស្រវឹងខ្លាំងពេក

 
 

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់ ត្រូវឪពុកចុង វាយបែកក្បាល របួសធ្ងន់ ដេររហូត១០ថ្នេរ កាលពីរសៀលថ្ងៃទី៧ ធ្នូ ២០១៤នេះ នៅភូមក្បាលកោះ សង្កាត់និងក្រុង ប៉ោយប៉ែត ដោយមិនទាន់ដឹង មូលហេតុទេ ព្រោះឪពុកម្ដាយ ស្រវឹងដូចគ្នា។

អ្វីជាការកត់សម្គាល់នោះ ជនដៃដល់ នគរបាលសួរនាំមិនកើត ព្រោះតែស្រវឹងខ្លាំងពេក និងដេកននៀលដី។ បុរសដៃដល់ឈ្មោះ ជា ជឿន អាយុប្រហែល ជាង៣០ឆ្នាំ។ ឯក្មេងស្រីរងគ្រោះ ឈ្មោះ ជឿន ស្រីពេជ្រ របួសក្បាល ដេរ១០ថ្នេរ។

សមត្ថកិច្ចមិនទាន់ដឹង មូលហេតុខាងលើឡើយ ព្រោះតែជនដៃដល់ស្រវឹងខ្លាំង មិនអាចសួរនាំបាន ព្រមទាំងបន្ទោរបង់ លាមកពេញខោ ធ្វើឲ្យសមត្ថកិច្ច នាំគ្នាដងទឹក ស្រោចទៀតផង។ គួរបញ្ជាក់ថា នេះជាលើកទី២ហើយ នៅក្រុងប៉ោយប៉ែត ដែលឪពុក, ឪពុកចុង វាយធ្វើបាបកូន ហើយត្រូវសមត្ថកិច្ច ហៅសួរនាំ និងចាប់ខ្លួន៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម