តារា ​​​៧​ ដួង ​​ឈាន​មុខ​​ក្នុង​ការ​ចុះកុងត្រា​ផ្សព្វផ្សាយ​ផលិតផល

 
 

ក្រៅ​​តែ​ពី​ការ​​ចេញ​បទ​​ចម្រៀង​ដើម្បី​កំដរ​អារម្មណ៍​ទស្សនិកជន គេ​សង្កេត​ឃើញ​​ថា ​​អាជីព​ជា​តារា​ចម្រៀង​​​តែងតែ​ឈាន​មុខ​​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ក្រុមហ៊ុន​ ច្រើន​ជាង​​​តារា​សម្ដែង និង ​ពិធីករ​។

តើ​នេះ​មក​ពី​រូប​សម្ផស្ស​ស្រស់​ស្អាត ឬ​មួយ​​ជា​ភាព​ល្បីល្បាញ​​មែន​ទេ​ទើប​ធ្វើ​ឱ្យ​តារា​​ស្រី-ប្រុស​ខាង​ក្រោម​នេះ ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ម្ចាស់​ផលិតផល?

​លោក ព្រាប សុវត្ថិ មិន​ត្រឹម​តែ​ជា​តារា​ឈាន​មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ​ ចំពោះ​ការ​ផ្សព្វផ្សាយ​ផលិតផល​វិញ​គេ​សង្កេត​ឃើញ​ថា ​លោក​ក៏​​ជា​តារា​ឈាន​មុខ​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ផលិតផល​ផ្សេងៗ​ដែរ។

តួយ៉ាង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ ​បាន​ក្លាយ​​ជា​ឯកអគ្គរាជទូត​​សុច្ឆន្ទៈ របស់​ក្រុមហ៊ុន CAMBREW LTD (​ស្រា​បៀរ​អង្គរ​)។

កញ្ញា មាស សុខ​សោភា ក៏​មិន​ធម្មតា​ដែរ ក្រៅ​តែ​ពី​មាន​ទឹក​ដម​សំនៀង​ពីរោះ និង​ ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ តារា​ចម្រៀង​រូប​នេះ​ទើប​តែ​ទទួល​បាន​​ការ​ចុះ​កុងត្រា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្មីៗ​ជា​មួយ​ទូរសព្ទ​ស៊េរី​ទំនើប Huawei ទើប​តែ​នាំ​ចូល​មក​ដល់​កម្ពុជា។

​​​

លោក ខេមរៈ សិរីមន្ត ជា​តំណាង​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​ខោទ្រនាប់ សីនលាង នៅ​កម្ពុជា។ ក្រៅ​ពី​ផលិតផល​មួយ​នេះ តារា​ចម្រៀង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​​ពី​សំណាក់​មិត្តៗ​យុវវ័យ​ត្រៀម​ចុះ​កុងត្រា​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​ឱ្យ​ផលិតផល​ដទៃ​ទៀត ប៉ុន្តែ​លោក​មិន​​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។

កញ្ញា ឱក សុគន្ធ​កញ្ញា ជា​តំណាង​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​ទូរសព្ទ​ស៊េរី​ទំនើប Sumsung។ ថ្មីៗ​កន្លង​ទៅ​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​ទើប​តែ​ចូល​រួម​រត់​ម៉ារ៉ាតុន ជា​មួយ​បណ្ដា​មិត្តៗ​យុវវ័យ​ដទៃ​ទៀត​ដើម្បី​បង្ហាញ​ផលិតផល Sumsung Galaxy S5 ទើប​នាំ​ចូល​មក​ដល់​កម្ពុជា។

លោក ឆន សុវណ្ណរាជ ក៏​មិន​ចាញ់​តារា​ចម្រៀង​ស្រី-ប្រុស​ខាង​លើ​ប៉ុន្មាន​ដែរ មិន​ត្រឹម​ជា​តារា​ចម្រៀង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​ប៉ុណ្ណោះ​ទេ លោក​ក៏​ជា​តារា​តំណាង​ផ្សព្វផ្សាយ​ផលិតផល​មួយ​រូប​ដែរ។ តារា​ចម្រៀង​រូប​នេះ​ជា​តំណាង​របស់​ផលិតផល Vaseline នៅ​កម្ពុជា។

កញ្ញា សុខ ពិសី ទើបតែ​ចុះ​កុងត្រា​​ផ្សព្វផ្សាយ​ផលិតផល​ថ្មី​​តែ​នាំ​ចូល​មក​ដល់​ កម្ពុជា តែ​តារា​ចម្រៀង​រូប​នេះ​មិន​ទាន់​​ប្រាប់​ឱ្យ​ដឹង​ថា​ ជា​ផលិតផល​អ្វី​នោះ​ទេ។ តារា​ចម្រៀង​រូប​នេះ​ធ្លាប់​ជា​តំណាង​​ផ្សព្វផ្សាយ​ឱ្យ​ទូរសព្ទ Nokia នៅ​កម្ពុជា។

កញ្ញា សុគន្ធ និសា ជា​តំណាង​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន Sumsung ដូច​ ឱក សុគន្ធ​កញ្ញា ដែរ ប៉ុន្តែ​តារា​រូប​នេះ​​ជា​អ្នក​ផ្សព្វផ្សាយ​តែ​លើ​ផលិតផល​អេឡិចត្រូនិក​តែ​ប៉ុណ្ណោះ។

តើ​ប្រិយមិត្ត​គិត​ថា ​តារា​ចម្រៀង​​ស្រី-ប្រុស​រូប​ណា​ទាក់ទាញ​ជាង​គេ​ក្នុង​ការ​ផ្សព្វផ្សាយ​​ឱ្យ​ផលិតផល​នៅ​កម្ពុជា?

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម