មិននឹកស្មានដល់! ទារិកា នៅមានជីវិតរស់ ទោះបី កប់ក្នុងដី អស់រយៈពេល ២ម៉ោងក៏ដោយ

 
 

ចិន៖ មានរឿង គួរឲ្យភ្ញាក់ផ្អើលមួយ ដែលមានទារិកា ទើបនឹងកើត មានជីវិតរស់នៅឡើយ បន្ទាប់ពី ត្រូវបាន កប់ក្នុងដី ជាង២ម៉ោង ទៅហើយក្តី។

ចំពោះទារិកាតូចមួយ ត្រូវបានសង្រ្គោះទាន់ ពេលវេលា បន្ទាប់ពីយាយ បានកប់រូបគេជិត ២ម៉ោង ដោយសារតែគាត់ បានគិតថា ទារិកានេះ បាន ស្លាប់បាត់ទៅហើយ។ នាង Lu XiaoYun បាននិយាយពី ដំណើររឿងថា រូបនាង បានរស់នៅជាមួយនឹង ម្តាយ និង ស្វាមី ឈ្មោះ He Yong ហើយក៏មានកូនស្រីម្នាក់ អាយុ៧ឆ្នាំផងដែរ។ ជាពិសេសនាងក៏បាន ពរពោះកូនម្នាក់ទៀត ដែលនាងបានគិតថា គឺទារកនោះ ទើបតែ៤ខែប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃមួយ ខណៈនាង កំពុងតែធ្វើការ ក្នុងកសិដ្ឋាននាង បានឈឺពោះ នាងក៏បានទាក់ទងទៅស្វាមី ឲ្យមក ជួយនាង។ ស្រាប់តែនៅពេលនោះ នាងក៏បាន សម្រាលបាន កូនស្រីភ្លាមៗ ដែលមានការធ្លាក់ឈាម យ៉ាងខ្លាំង ប៉ុន្តែទារិកានោះ ហាក់ដូចជាស្លាប់ ពីព្រោះ មិនកម្រើក អ្វីទាំងអស់។ ហើយលោក He Yong ក៏បានទាក់ទង ទៅរថយន្តសង្រ្គោះបន្ទាន់។ នៅ ពេល ក្រុមសង្គ្រោះ បានមកដល់ ពួកគេបាន ស្នើរសុំ មើលកូនរបស់នាង ប៉ុន្តែនាង បានប្រាប់ពួកគេថា ទារិកានោះ បានស្លាប់បាត់ហើយ។ ដូច្នេះរូបនាង ក៏បានបញ្ចូនទៅ មន្ទីរពេទ្យ រីឯទារិកា នោះ ត្រូវបានយាយ យកទៅកប់ចោល ក្រោមដើមឈើ។

ជាមួយគ្នានោះដែរ គ្រូពេទ្យបាន និយាយថា គាត់ចង់ពិនិត្យ លើស្ថានភាពទារិកានោះសិន ថាស្លាប់ រឺក៏នៅរស់។ ភ្លាមៗនោះ លោក He Yong ក៏ប្រញាប់មកផ្ទះ ប៉ុន្តែគាត់បានឃើញ ម្តាយរបស់គាត់ បានកប់ទារិកានោះ បាត់ទៅហើយ ដូច្នេះគាត់ ក៏បានជីក យកកូនរបស់គាត់ មកវិញ។ អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ ទារិកានោះ នៅមានដង្ហើម រស់នៅឡើយ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីគ្រូពេទ្យ បានពិនិត្យហើយ គាត់បាននិយាយ ថានាង បានពរពោះកូននេះ គឺជាង៦ខែ មិនមែន៤ ខែនោះទេ។

ទោះបីជា ទារិកានោះ នៅរស់ក៏ពិតមែន ប៉ុន្តែគ្រួសាររបស់លោក He Yong  មិនអាចទ្រទ្រង់រួច ជាមួយនឹង ថ្លៃសេវាព្យាបាល ទារិកានោះទេ ដែលគាត់ បាននិយាយថា "ម្តាយក្មេករបស់ខ្ញុំ មានជម្ងឺរ៉ាំរៃ ប្រពន្ធរបស់ខ្ញុំ គ្មានការងារ ហើយខ្ញុំមាន ទាំងកូនស្រីម្នាក់ទៀត  នៅក្នុងបន្ទុក ដូច្នេះគឺ មាន តែខ្ញុំនោះទេ ដែលចេញរកលុយម្នាក់ឯង"។ យ៉ាងណាមិញ គ្រួសាររបស់គាត់ ក៏មានគេជួយបរិច្ចាគផងដែរ បន្ទាប់ពីបានដឹងរឿង ដ៏កំសត់ មួយនេះ៕ តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះ រឿងមិននឹកស្មាន ដល់មួយនេះ?

លោក He Yong ជាមួយនឹង ភរិយារបស់គាត់ គឺនាង Lu XiaoYun


ទារិកា ដែលបានកប់ក្នុងដី អស់រយៈពេល២ម៉ោង ប៉ុន្តែនៅតែមាន ជីវិតរស់

ប្រភព Mirror

ដោយ៖  កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម