រស់នៅ​អា​មេ​រិ​ករាប់​ឆ្នាំ អម្ពរ ទេវី ទើប​ធ្លាយ​ដំណឹង​មាន​ស្វាមី​ថ្មី

 
 

ក្រោយរសាត់ខ្លួនចេញ ពីទឹកដីកំណើតមកផ្តើមជីវិតថ្មី លើទឹកដីអាមេរិកអស់ជាច្រើនឆ្នាំ អតីតតារាសម្តែង ល្បីល្បាញបំផុត នាទស្សវត្តន៍ ឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី ទើបតែត្រូវបាន ប្រភពអះអាង ថា នាងបាន ស្វាមីថ្មី និងរស់នៅយ៉ាងសុខសាន្ត នៅលើទឹកដីសម្បូរដុល្លារ មួយនេះ អស់ជា ច្រើន ឆ្នាំ ដែលដំណឹង នេះធ្វើឲ្យ មានការផ្ទុយគ្នាទាំងស្រុង ចំពោះការធ្លាប់ អះអាងពីអតីត ស្វាមីរបស់ នាង គឺលោក ពេជ្រ ភារុណ ដែលព្យាយាមលាក់បាំងពីការបែកបាក់គ្នានេះ។

កន្លងមក កោះសន្តិភាពធ្លាប់បានធ្វើការ ចុះផ្សាយពាក់ព័ន្ធទៅនឹ ងជីវិតដ៏អាថ៌កំបាំងជាប្តីប្រពន្ធ រវាងលោក ពេជ្រ ភារុណ និងអ្នកនាង អម្ពរ ទេវី ខណៈពេលដែលប្តីប្រពន្ធ ទាំងពីរនាក់នេះបាន ប្រើជីវិត របស់ខ្លួន រស់នៅក្នុងជើងមេឃម្ខាងម្នាក់។ លោកពេជ្រ ភារុណ កំពុងរស់នៅ ក្នុងប្រទេសកម្ពុជាជាមួយ មុខរបរផ្នែកកាត់ដេរ ចំណែកអ្នកនាង អម្ភរ ទេវី រស់នៅសហរដ្ឋ អាមេរិកជាមួយកូន ដោយមិនសូវ មានពេល ឡើងចុះស្រុកខ្មែរឡើយ។

ជាការកត់សម្គាល់ នៅពេលដែលជជីកសួរដល់ចំណងអាពាហ៍ពិពាហ៍នោះ លោកពេជ្រ ភារុណ មិនដែលហ៊ានលាតត្រដាង ពីការបែក បាក់ជាមួយអ្នកនាងអម្ភរ ទេវី ម្តងណាឡើយ ពោលគឺលោក តែងតែព្យាយាមលាក់បាំង ហើយអះអាងថា លោកនិងអ្នកនាង អម្ភរ ទេវី នៅតែធម្មតា មិនមាន ការប្រែប្រួលឡើយ។ ជាពិសេសថែមទៀតនោះ លោកពេជ្រ ភារុណ បានបញ្ជាក់ថា លោកនឹង វេចបង្វិចឡើង យន្តហោះចេញ ទៅរស់នៅជួបជុំគ្រួសារ នៅលើទឹកដី អាមេរិកក្នុងពេលវេលា សមស្របណាមួយ។

យ៉ាងណាក៏ដោយការពិតនៅ តែជាការពិត បន្ទាប់ពីដំណឹងអ្នកនាង អម្ភរ ទេវី មានស្វាមីថ្មីនៅ លើទឹកដី អាមេរិកនេះ ត្រូវបានទម្លាយឲ្យដឹង ចេញពីអតីតអ្នកសិល្បៈដូចគ្នា និងជាអ្នកដែល រស់នៅ កៀកជាមួយ អតីតតារាសម្តែងដ៏ល្បីឈ្មោះរូបនេះ។

ប្រភពដែលកៀកជាមួយអ្នកនាង អម្ភរ ទេវី បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិច កាលពី ពេលថ្មីៗ នេះថា អ្នកនាង អម្ភរ ទេវី ពិតជាមានស្វាមីថ្មី មែននៅលើទឹកដីអាមេរិកនេះ ហើយអ្នកនាង មិនមែនទើបតែមានថ្មីៗនេះទេ ពោលគឺមានតាំងពី យូរណាស់មក ហើយ។ ប្រភពដដែល នោះបានបញ្ជាក់ថា ខ្លួនបានដឹងអ្នកនាង អម្ភរ ទេវី មានស្វាមីថ្មី ចាប់តាំងពីខ្លួន បានមករស់ នៅទឹកដី អាមេរិកនេះបាន ប្រមាណ៣ទៅ៤ឆ្នាំមកម្ល៉េះ ប៉ុន្តែដំណឹងនេះ មិនត្រូវបានអ្នកណា ទម្លាយ ឲ្យដឹងដល់ បណ្តាញសារព័ត៌មានណាមួយឡើយ។ ការដែលគេ ធ្វើបែបនេះ ដោយសារតែជារឿង បុគ្គល ផ្ទាល់ខ្លួន ហើយបច្ចុប្បន្នអ្នកនាង អម្ភរ ទេវី បានបញ្ចប់អាជីពសិល្បៈ របស់ខ្លួនអស់ជាច្រើនឆ្នាំ មក ហើយ។ ប្រភពដដែលបានបញ្ជាក់ថា ការដែលអ្នកនាង អម្ភរ ទេវី មានស្វាមីថ្មីទៀតនោះ វាមិនមែនជារឿង ចម្លែកឡើយ ព្រោះរវាងនាង និងអតីតស្វាមីលោកពេជ្រ ភារុណ មិនមានអ្វី ជាប់ទាក់ទងគ្នាទៀតឡើយ ហើយស្វាមីក្រោយរបស់នាង ក៏ជាមនុស្សល្អ ហើយពួកគេទាំងពីរ បានរស់នៅជាមួយគ្នា ដោយមាន សុភមង្គលផងដែរ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម