ពិត ឬមិនពិត? រឿង ចាប់ខ្លួនលោក ឧកញ៉ា ថោង សារ៉ាត់ ពីវៀតណាម បញ្ជូនមក កម្ពុជា ពេលថ្ងៃត្រង់នេះ!

 
 

ភ្នំពេញ៖ ស្របពេលដែល ដំណឹងអំពី ការតាមចាប់ខ្លួន លោកឧកញ៉ា ថោង សារ៉ាត់ ដែលជាមេខ្លោង នៅពីក្រោយខ្នង នៃការបាញ់សម្លាប់ លោកឧកញ៉ា អ៊ឺង ម៉េងជឺ កំពុងតែត្រូវ បានប្រជាជន ជាច្រើនកំពុង ទន្ទឹងរង់ចាំ គ្រប់ៗគ្នានោះ ក៏មានការ លើកឡើងមួយ ចំនួនអំពីស្ថានភាព ចុងក្រោយរបស់ លោកឧកញ៉ា ម្នាក់នេះ។

យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ កោះសន្តិភាព ដែលបានចេញផ្សាយ កាលពីម៉ោង ១១និង២០នាទី ព្រឹកនេះ ដែលបាន ដកស្រង់សម្តី របស់លោក ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គ ស្នងការ នគរបាល ក្រសួងមហាផ្ទៃ ក្នុងន័យបដិសេធ ក៏ដូចជាច្រានចោល ចំពោះព័ត៌មាន ទាំងឡាយ ណាដែល ថាលោកឧកញ៉ា ថោង សារ៉ាត់ ប្រធានក្រុមហ៊ុន បុរី៩៩៩ និងសាច់ប៉ាតេ ត្រូវបាន ចាប់ខ្លួន នៅឯប្រទេស វៀតណាម។

តែយ៉ាងណាមិញ ក្រោយមកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ក៏បានចុះផ្សាយ អត្ថបទមួយទៀត ទាក់ទង និង រឿងមួយនេះ កាលពីម៉ោង ១និង៤៧នាទី រសៀលថ្ងៃនេះ ដោយបានលើកឡើងថា៖ បើតាម ប្រភពគួរ ឲ្យទុកចិត្ដបាន ឲ្យដឹងថា លោក ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន សមត្ថកិច្ច កម្ពុជា សហការជាមួយ សមត្ថកិច្ច ប្រទេស វៀតណាម ធ្វើការចាប់ខ្លួនបាន នៅវេលា ម៉ោង ១១និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤នេះ តែម្តង ហើយខាង សមត្ថកិច្ច ក៏កំពុង តែរៀបចំ នីតិវិធី និងបែបបទ ដើម្បីបញ្ជូន លោកឧកញ៉ា រូបនោះត្រឡប់ មកប្រទេស កម្ពុជា វិញផងដែរ។

ទោះយ៉ាងណាក៏ដោយ ក្រោយពីលោក ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានចេញមុខច្រាន ចោល នូវព័ត៌មាន មិនពិតអំពី ស្ថានភាព ចុងក្រោយពាក់ព័ន្ធ នឹងការចាប់ខ្លួន លោកឧកញ៉ា ថោង សារ៉ាត់ ហើយនោះ មកទល់ពេលនេះ មិនទាន់មាន ការបញ្ជាក់ ជាផ្លូវការ ណាមួយបន្តទៀត នៅឡើយទេ។ ខ្មែរឡូត ក៏សង្ឃឹមថា នឹងមានការបកស្រាយ ច្បាស់លាស់ ពីស្ថាប័នប៉ូលីស ពាក់ព័ន្ធទៅនឹង ករណី មួយនេះ នាពេលឆាប់ៗ ខាងមុខនេះ ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


                                        រូបភាពពីហ្វេសប៊ុក៖ លោក ឧកញ៉ា ថោង សារ៉ាត់

ប្រភព៖ ដើមអម្ពិល| កោះសន្តិភាព

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម