រំជួលចិត្ត! សល់ប៉ុន្មានខែ ទៀតរៀប ការ ជាមួយគ្នា តែពេលនេះ បានត្រឹម នាំគូដណ្តឹងរបស់ ខ្លួនយកទៅ បូជាប៉ុណ្ណោះ!
ខេត្តបាត់ដំបង៖ បន្ទាប់ពីមាន ព័ត៌មានដែលបាន ចុះផ្សាយថា មានអ្នកគ្រូបង្ហាត់ ភាសាអង់គ្លេសម្នាក់ ដែលជិត ចូលរោងការ នៅប៉ុន្មានខែទៀតនេះ បានជួបគ្រោះអកុសល ដោយត្រូវរថយន្ត មួយគ្រឿង បុកពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ នោះបានធ្វើឲ្យ មនុស្សជាច្រើន មានការសោកស្តាយ និងចូលរួមរំលែក ទុក្ខគ្រួសារសព ជាពិសេសគឺ គូដណ្តឹងរបស់ អ្នកគ្រូតែម្តង។
យ៉ាងណាមិញថ្ងៃនេះ account ហ្វេសប៊ុកមួយ បានបង្ហោះនូវ រូបថតពី ទិដ្ឋភាពនៃក្រុម គ្រួសារ ក៏ដូចជាបុរសម្នាក់ ទំនងជា គូដណ្តឹង របស់អ្នកគ្រូ ដ៏កំសត់ម្នាក់នេះ (អ្នកកាន់រូបថត) បានដង្ហែសព របស់គាត់ដើម្បី យកទៅបូជា ក្រោមសភាព អាឡោះអាល័យ ក្រៀមក្រំ ជាទីបំផុត ជាពិសេសគឺ គូដណ្តឹងរបស់ អ្នកគ្រូដែល ត្រៀមនឹងដឹកដៃ គ្នាចូលរោងការ នៅប៉ុន្មានខែ ទៀតទៅហើយ តែពេលនេះបែរជា បានត្រឹមតែអាច ជូនដំណើរនិង សម្លឹងមើល មុខរបស់គូដណ្តឹង របស់ខ្លួន ជាលើកចុងក្រោយ បង្អស់នៅក្នុង ជាតិនេះប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា អ្នកគ្រូដែល ជួបគ្រោះអាក្រក់ ម្នាក់នេះមាន ឈ្មោះថា ចាន់ថន វ័យ២២ឆ្នាំ ជាអ្នកគ្រូ បង្រៀនភាសាអង់គ្លេស នៅក្នុងខេត្ត បាត់ដំបង ហើយរូបគាត់បាន ជួបគ្រោះថ្នាក់ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ ដោយសារតែរថយន្ត ម៉ាកកាមេរី មួយគ្រឿងបើក យ៉ាងលឿន មកបុកគាត់ ពីក្រោយតែម្តង។ ហើយបើតាម ការអះអាង ពីប៉ូលីស គឺអ្នកបើកបរ រថយន្តម្នាក់នោះ ស្ថិតនៅក្នុង ភាពស្រវឹង។
ករណីមួយនេះ ក៏ជាមេរៀន ក្នុងការដាស់តឿន ផងដែរសម្រាប់ អ្នកបើកបរ យានយន្តទាំងអស់ គប្បីកុំបើកបរ ក្នុងស្ថានភាពស្រវឹង ព្រោះអាចបង្ក ឲ្យមានគ្រោះថ្នាក់ គ្រប់ពេលវេលា ជាហេតុធ្វើឲ្យ មានមនុស្សរបួស និងស្លាប់៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបភាពដង្ហែសព របស់អ្នកគ្រូ ចាន់ថត យកទៅបូជា៖
រូបភាពៈ សាកសព អ្នកគ្រូដែល ស្លាប់នៅនឹងកន្លែង ជាមួយនិង ម៉ូតូដែល ខូចខាត ស្ទើរទាំងស្រុង
រូបភាពៈ រថយន្តបង្ក គ្រោះថ្នាក់
ប្រភព៖ ហ្វេសប៊ុក
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!