តូចចិត្តមានជំងឺអេដស៍ ជាង១០ឆ្នាំ ចង.កសម្លាប់ខ្លួន ក្នុងផ្ទះសំណាក់ «មិត្តភាព» បង្កការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ៖ បុរសម្នាក់ដោយសារ តូចចិត្តខ្លួនជំងឺប្រចាំកាយ (អេដស៍)ជាយូរ បានសម្រេចចិត្ត ចង.ក សម្លាប់ខ្លួននៅក្នុង ផ្ទះសំណាក់ យីហោ «មិត្តភាព» បង្កឱ្យភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ០៩ និង២០ នាទីព្រឹកថ្ងៃទី០៦ ធ្នូ ២០១៤ នេះ ស្ថិតនៅបន្ទប់ លេខ១០១ (ជាន់ទី១) ក្នុងផ្ទះលេខ៦ ផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ប្រភពបានឱ្យដឹងថា សពជនរងគ្រោះ ត្រូវបានស្គាល់ ឈ្មោះឈន សុម៉ាឡែន អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងបុរីកីឡាជាន់ទី៥ ក្នុងសង្កាត់វាល វង់ ខណ្ឌ៧មករា ។
ប្រភពពីស្ត្រីជាម្តាយ ជនរងគ្រោះបានឱ្យដឹងថា កូនប្រុសរបស់ គាត់មានជំងឺអេដស៍ ជាង១០ឆ្នាំមកហើយ ហើយនៅវេលាល្ងាចថ្ងៃទី០៥ ធ្នូ ម្សិលមិញ បានជិះម៉ូតូ មកលេងផ្ទះ តែឡើងទៅលើ ផ្ទះអត់រួច ព្រោះអត់កម្លាំង ក៏បានទូរស័ព្ទប្រាប់ម្តាយថា ខ្លួនត្រឡប់ទៅជួល ផ្ទះសំណាក់យីហោ «មិត្តភាព» ដេកវិញ ។ លុះពេលព្រឹកឡើង បងប្រុសឈ្មោះឈន រ័ត្នសិក្សា បានទៅមើលប្អូន ព្រោះបម្រុងជូន ទៅពេទ្យរុស្ស៊ី ពេលទៅ ដល់បន្ទប់បើកទ្វារ ក៏ប្រទះឃើញ ចង.កស្លាប់ បាត់ទៅហើយ ៕
បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួន
ចង.កសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ «មិត្តភាព»
ម៉ូតូរបស់បុរសដែលបានសម្រេចចិត្តចង.កសម្លាប់ខ្លួន
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!