ខ្សែជីវិត​ពិត ​តារា​កំប្លែង​ មាឌ​ល្អិតនាង​កន្តុម​អ៊ឺត ប្រឡូក​សិល្បៈ​ យូរ​ឆ្នាំ​មាន​ទាំង ​ចំណុ​ច​ខ្លាំង និង​ចំណុច​ខ្សោយ

 
 

រាជធានីភ្នំពេញ ៖ ប្រិយមិត្តដែលនិយមគាំទ្រ ក្រុមកំប្លែងនាយកុយ ពិតជាធ្លាប់បានឃើញ ទេពកោសល្យ តារាកំប្លែង មានល្អិតនាងកន្តុមអ៊ឺត ដែល តែងតែ មានវត្តមានឡើងសម្តែង នៅលើវេទិកា នៃកញ្ចក់ ទូរទស្សន៍ជាមួយ កាយវិការ ក្រម៉ិចក្រមើម។ ក្នុងពេលដែលមាន ឆក់ឱកាស ចូលសម្តែង ជាមួយ ក្រុមកំប្លែងល្បីឈ្មោះ នាងកន្តុមអ៊ឺត បានសារភាពថា ជីវិតសិល្បៈរបស់នាង មិនទាន់ជួយជីវភាព ក្រៅឆាកឲ្យប្រសើរ នោះទេ ខណៈពេល ដែលអាជីពសិល្បៈ របស់នាងមាន ទាំងចំណុចអន់ និងចំណុចល្អ មួយចំនួនដែលរូបនាង យល់ថា នៅមានកង្វះខាត។

ក្នុងជំហាន ឈានមកដល់តួនាទីជា តារាកំប្លែងនាងកន្តុមអ៊ឺត ដែលមានឈ្មោះដើមថា «ស៊ឹម ផល្លាន» បានសម្រេចចិត្តលាត ត្រដាងនូវ រឿងរ៉ាវជីវិតពិត ទាំងមុនពេលចូលសិល្បៈ និងក្រោយពេល ចូលសិល្បៈ ដើម្បីឲ្យប្រិយមិត្ត បានស្គាល់ និងដឹងពីស្ថានភាពពីមុន និងសព្វថ្ងៃ ក្នុងពេលដែលគេ មើលឃើញតែ ស្នាមញញឹម សប្បាយរីករាយលើ តែវេទិកាសម្តែងនោះ។ ខាងក្រោមនេះ ជាដំណើរ ជីវិតរបស់នាងស៊ឹម ផល្លាន ហៅកន្តុមអ៊ឺត ៖

ជីវិតកាលពីនៅកុមារភាព ៖
កន្តុម អ៊ឺត ជាអ្នកស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ សព្វថ្ងៃនាងមាន បងប្អូន៥នាក់ ជាកូនទី៤ ក្នុងត្រកូលគ្រួសារ ជាអ្នកស្រែចម្ការ ដែលត្រូវតស៊ូ ជាមួយអាជីព ធ្វើស្រែ ដាំដំណាំ មិនខុសពីបងប្អូន ប្រជាកសិករដែល លំបាកផ្សេងទៀតនោះទេ ។ កន្តុមអ៊ឺត បានថ្លែងថា កាលនៅកុមារ នាងអត់ដឹងថា ខ្លួនល្អិតឆ្មិញទេ ទើបតែអាយុ១០ឆ្នាំ បានដឹងថា ខ្លួនប្រហែលជា មិនអាចលូតកម្ពស់ តទៅទៀតដូចបងៗឡើយ ។ គ្រានៅ កុមារនាងអាចដឹងថា កាលនោះក្រុម គ្រួសារនាងលំបាក ខ្លះដែរ មានពេលមួយម្តាយ នាងអត់មាន អង្គរដាំបាយទេ រកលុយមិនបាន ។ពេល នោះ នាងធ្លាប់ដឹកបន្លែ តាមកង់ក្មេងៗយកទៅ លក់តាមផ្ទះ តាមផ្សារ ដើម្បីដោះទាល់នៅ ក្នុងស្ថានភាពគ្រួសារ ។  ក្នុងពេលដែលគ្រួសារ អត់ពេកការ រៀនសូត្រ ក៏បាន ឈប់ត្រឹមថ្នាក់ទី៦ ដោយសារតែ រៀនអត់ចូល ហើយមិនពូកែ ក៏មកនៅផ្ទះជួយ រកស៊ីជាមួយម្តាយ។កាលនៅ ក្មេងអត់ដែលមាន គំនិតខ្មាស់គេរឿង ដើរដឹកបន្លែលក់ ឬធ្វើអ្វីខ្មាស់គេទេ ឲ្យតែបានលុយចេះ តែឈ្មុលដើរ រកស៊ីរហូត ទោះជាល្អិតក៏ដោយ ។

ជីវិតមុនពេលចូលសិល្បៈ ៖
ក្នុង កម្ពស់១ម៉ែត្រ១តឹក កន្តុមអ៊ឺត បានបន្ថែមថា មុនពេលបានឆក់ ឱកាសចូលកំប្លែង ឲ្យលោកពូកុយ នាងបានធ្លាប់ប្រឡង  កម្មវិធីរកតារា កំប្លែងមាឌល្អិត ជាងគេជាប់លេខ១ នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលនោះមិន បានអ្វីនោះជារឿងប្រាក់រង្វាន់ ធ្វើឲ្យម្តាយរបស់ នាងច្រឡោត ខឹងណាស់ ហៅនាងឲ្យទៅ ស្រុកវិញជាបន្ទាន់ ព្រោះសិល្បៈ ប្រឡូកគ្មានចំណេញទេ ។ គាត់ថា ខំជិះម៉ូតូឌុបអស់ លុយម៉ាគគោកពី ដំបូង ដល់ ជាប់លេខ១ អត់បានលុយ១សេន ទៅចំណេញអី បើកំពុងតែអត់ ប្រាក់ក្នុងខ្លួនផងនោះ។ តែចិត្តស្រឡាញ់ ចេះតែតស៊ូ លួងចិត្តម្តាយ ដោយមក ភ្នំពេញ ហើយមិនចង់ទៅ ស្រុកវិញទេ ត្រូវតែតស៊ូ រកការងារធ្វើ ទោះលំបាកបែបណា ក៏ខំទៅមុខទៀត ។ លុះចាប់ពីពេល នោះ មក អ្នកស្គាល់នាង គេឲ្យទាក់ទងទៅ សុំប៉ា កុយសម្តែង ដោយដំបូង នាងដាច់ ចិត្តទូរស័ព្ទទៅប៉ាកុយ គាត់មិនទាន់យកទេ ព្រោះគាត់ថា ក្រុមមាន សមាជិកគ្រប់គ្រាន់ ។ ប៉ុន្តែគាត់ក៏បាន ឲ្យខ្ញុំមកជួបផ្ទាល់ ដើម្បីឲ្យគាត់ បានពិនិត្យ និងសម្តែងឲ្យឃើញសិន ថា ទៅរួច ឬមិនរួច។  ក្រោយមកនៅ ពេលប៉ាកុយ ឃើញថា នាងមានរូបរាង តូចសមអាចជាតួកំប្លែងបាន ទើបបានសម្តែង ជាសមាជិកក្រុមរបស់ គាត់តាំងពី ឆ្នាំ២០០៩ មកទល់ពេលនេះ។

ជំហានមកកាន់សិល្បៈ ៖
មាន អាយុ២៩ឆ្នាំ អ្នកកំប្លែងជាមួយ នាយកុយ កន្តុបអ៊ឺត បន្តប្រាប់ថា សព្វថ្ងៃនេះ នាងបានសម្តែងតាម ទូរទស្សន៍គ្រាន់ជាងមុន ពីមុនមិន សូវ បានសម្តែងច្រើនឡើយ ។ ការងារសម្តែងរបស់នាង មាននៅទូរទស្សន៍ស៊ីធីអិន កម្មវិធី «មន្តស្នេហ៍សំនៀង» ទូរទស្សន៍បាយ័ន កម្មវិធី «ប្រជុំតារាតន្ត្រី» និង«តន្ត្រីស្រុកស្រែ» ។  ទោះជានាង បានសម្តែងច្រើនមែន តែការសម្តែងរបស់ នាងនៅមិនទាន់ជួយ លូតលាស់ ខាង ជីវភាព រស់នៅទេ នៅតែខ្វះខាតនៅឡើយ ។ នាងសម្តែងម្តង បានតែប្រាក់១០ដុល្លារទេ តែបើទៅខេត្តសម្តែងវិញ បាន៣០ដុល្លារដែរ គ្រាន់ ជាងមុន។ ពេល នេះ ការសម្តែង ដូចជាប្រសើរខ្លះ ដោយសារតែ ១ខែ៤អាទិត្យ បានសម្តែងនៅស៊ីធីអិន និងនៅបាយ័នជា ប្រចាំបានប្រាក់ ទៀងទាត់ ។ និយាយពី ការ ប្រឡូកសិល្បៈនេះវិញ កាន់តែលំបាក មួយផ្នែកដែរ ព្រោះថា នាងអត់មានម៉ូតូជិះ ផ្ទាល់ខ្លួននោះទេ ជិះតែម៉ូតូឌុប ទៅសម្តែង ពេលខ្លះ ចំណាយ ច្រើន មិនសូវចំណេញទេ ។ នាងដូរផ្ទះជួល ញឹកញាប់ណាក់ ឥឡូវនេះនាងស្នាក់ នៅផ្ទះជួលនៅម្តុំវត្ត សន្សំ កុសល ដោយត្រូវជិះម៉ូតូឌុប ឆ្ងាយ ណាស់ ១ជើងជាង១ម៉ឺនរៀល ឯណោះ នៅមិនទាន់ចំណាយជិះត្រឡប់មកវិញ ស្របពេលនាងសម្តែង បានតែ១០ដុល្លារ ប៉ុណ្ណោះ។ ជីវិតសិល្បៈ របស់នាង គឺតស៊ូមិនធម្មតាដែរ ព្រោះមានពេលខ្លះ នាងចេញទៅសម្តែង តន្ត្រីស្រុកស្រែតាម ខេត្ត ជិះឡានជាមួយ ប៉ាកុយ មកដល់យប់ជ្រៅៗ ហើយមកដល់ភ្នំពេញ ក៏បន្តជិះម៉ូតូឌុបទាំងយប់ ពេលខ្លះភ័យតក់ស្លុត ខ្លាចជួបចោរវាយ យក លុយក៏មាន។

ចំណែករឿង លេងកំប្លែងជាមួយ ប៉ាកុយវិញ ទើបតែពេលនេះទេ នាងហ៊ានសម្តែងឲ្យបាន ល្អជាងមុន បើពីមុនៗវិញខ្មាសណាស់ មិនហ៊ាន និយាយ ពាក្យ គំរួសគំរើយដូចជា អាកុយ  អាហុងដា ឬអាក្រិនទេ ខ្លាចគាត់ៗ ជាមនុស្សចាស់ខឹង ។ ប៉ុន្តែប៉ាកុយចេះតែប្រាប់ថា មិនបាច់ ខ្លាចទេ ហៅយ៉ាង ណាក៏បាន ព្រោះជាសិល្បៈ ។ ចាប់ពីពេលនោះ មកចេះតែហ៊ានលេង ឲ្យអស់លទ្ធភាពតែម្តង ។ ក្រៅពីសម្តែង កំប្លែង នាង ធ្លាប់បានថតកុន ២រឿង ដែរ តែជួបរឿងសយស្ទើរ តែអស់ជីវិត ពេលថតនៅរតនៈគិរី ប៊ិះគ្រោះថ្នាក់ចរាចរ ពេលត្រឡប់មកភ្នំពេញវិញ ។ លើសពីនោះរឿង «ព្យុះស្នេហ៍ សេសាន្ត» ក៏បាត់ដំណឹង អត់ដឹងថា ចាក់បញ្ចាំងពេលណាទេ ព្រោះថតចប់ ២ឆ្នាំមកហើយ។
  
បំណងអនាគត និងស្នេហា ៖
ក្នុង ពេលនេះ នាងអាយុ២៩ឆ្នាំ មកហើយ បើគិតជារឿងស្នេហា គេមានគូគាប់បាត់ទៅហើយ ។ នាងប្រហែលជា មិនយកគ្រួសារទេ ដោយសារតែ គិតថា មានមាឌល្អិត បើជាមនុស្សប្រុសវិញ គេអាចមានលុយ គេរៀបការបាន ប៉ុន្តែសម្រាប់នាងប្រហែលជាមិនយកទេ ។  នាងខ្លាច ប៉ះស្វាមី ចិត្ត ឃោរឃៅ វាយធ្វើបាបប្រពន្ធកូន ដូចជានាងតូចល្អិតបែបនេះ បើបានស្វាមីមិនល្អ វាយតែមួយដៃមួយជើង ពិតជាខ្ទាតដល់ ណា ណីមិនខាន ទើប គិតៗទៅមិនបណ្តោយ សុខចិត្តតាមកម្មវាសនាទៅចុះ។  សម្រាប់ពេលនេះ មានតែខំរកលុយទុកដល់ចាស់ទៅ និងឆ្លៀត ពេលរក បានយកលុយទៅ ផ្ញើរអ្នកមានគុណ បើស្នេហាមិនដែលគិតនោះទេ៕


                              នាងស៊ឹម ផល្លាន ហៅនាងកន្តុមអ៊ឺត

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម