អតីតអ្នកលេងហ្គីតាល្បីល្បាញទសវត្ស ៦០ ទទួលមរណភាព
អ្នកលេងហ្គីតាល្បីល្បាញប្រចាំវិទ្យុជាតិក្នុងទសវត្ស ៦០ លោក ឡាំ ហឺង បានទទួលមរណភាពហើយ នៅព្រឹកម្សិលមិញនេះ ក្នុងជន្មាយុ ៨៥ ឆ្នាំ ដោយជរាពាធក្នុងកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ នេះបើយោងតាម លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ប្រាប់ sabay នៅមុននេះបន្ដិច។
ប្រធានសមាគមខាងលើបានប្រាប់ថា លោកបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ពីអ្នករស់នៅសហរដ្ឋអាមេរិក ដែលបានផ្ដល់ព័ត៌មានមកលោក។ ទោះបីជានៅឆ្ងាយគ្នាយ៉ាងណាក្ដី ប៉ុន្តែ ក្នុងនាមប្រធានសិល្បករខ្មែរ មានការសោកស្ដាយយ៉ាងខ្លាំង ព្រោះធ្លាប់រួមអាជីព និង ជាមិត្តស្និទ្ធស្នាលជាមួយឪពុករបស់លោកក្នុងជំនាន់នោះ។
“ម្យ៉ាងទៀត ខ្ញុំធ្លាប់បានទៅលេងគាត់កាលដំណើរទៅអាមេរិកលើកមុន គាត់ទទួលដោយការរាប់អានបំផុត”។ នេះក៏ដោយសារឈាមជ័រជាអ្នកសិល្បៈដូចគ្នាដែរ។
អ្នកនិពន្ធ ឬតន្ត្រីករជំនាន់ក្រោយ ហាក់មិនសូវស្គាល់លោក ឡាំ ហឺង ឡើយ។ ប៉ុន្តែលោកមានទឹកដៃលេងហ្គីតាល្អបំផុត ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នករួមជំនាន់ និងធ្លាយដល់ប្រទេសជិតខាងទៀតផង។ លោក សុះ ម៉ាច ចាត់ទុកថា ការបាត់បង់លោក ឡាំ ហឺង ដូចជាការបាត់បង់មរតកសិល្បៈជាតិដែរ។
“ក្នុងនាមជាប្រធានសមាគមសិល្បៈ និងតំណាងអោយសិល្បករ-សិល្បការិនីទាំងអស់សូមចូលរួមរំលែកទុក្ខ ដោយការសោកស្ដាយពីចម្ងាយជាមួយក្រុមគ្រួសារសព និងសូមឲ្យលោកទៅកាន់សុគតិភពកុំបីឃ្លាតឡើយ”។
លោក ឡាំ ហឺង បានចាកចេញពីប្រទេសកម្ពុជាអំឡុងឆ្នាំ ១៩៨០ ក្រោយពីបានទទួលសិទ្ធជ្រកកោនលើទឹកដីសហរដ្ឋអាមេរិក ដូចប្រជាពលរដ្ឋខ្មែរផ្សេងទៀតដែរ ដោយបន្សល់ទុកស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ។ ជាក់ស្ដែងស្នាដៃប្រគំភ្លេងបទ ចំប៉ាបាត់ដំបង, ចំប៉ីសៀមរាប, ទីក្រុងកែប, ខ្យល់សមុទ្រ, ភ្លៀងស្រក់មាត់បង្អួច និងបទចម្រៀងជាច្រើនទៀត៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!