ចាប់ប្អូន​ស្រី​បង្កើត អាយុ៨ឆ្នាំ ​រំលោភ​បាន ២លើក ត្រូវបែកធ្លាយ

 
 

ខេត្តកំពង់ស្ពឺ ៖ រឿងហួសចិត្តដែល មិនគួរឱ្យកើតមានឡើង ខណៈបងប្រុសបង្កើត បានចាប់រំលោភប្អូនស្រី ខ្លួនឯងចំនួន២លើក ហើយត្រូវ បាន បែកធ្លាយ បន្ទាប់ពីប្រជាពលរដ្ឋ ប្រទះឃើញកំពុងតែ ធ្វើសកម្មភាចាប់រំលោភ ក៏រត់ទៅប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួន កាលពីវេលាម៉ោង០៤ និង២០នាទីរសៀល ថ្ងៃទី០៦ ធ្នូ ២០១៤ ស្ថិតនៅចំណុច ភូមិរមាស ឃុំពេជ្រមុនី ស្រុកគងពិសី ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះយឿង វ៉ាន់ឆៃ អាយុ១៧ឆ្នាំ (ជាបង) ចំណែកប្អូនស្រី បង្កើតអាយុ៨ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុង ភូមិកើតហេតុខាងលើ ។

ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរំលោភ ប្អូនស្រីបង្កើតពិត ប្រាកដមែន ដោយលើកទី១ រំលោភនៅលើផ្ទះ ខណៈឪពុកម្តាយទៅ ច្រូតស្រូវអស់ រីឯ លើកទី២នៅ ខាងកើតផ្ទះឈៀង ខាងត្បូងចម្ងាយ៤០ម៉ែត្រ ហើយក៏ត្រូវប្រជាពលរដ្ឋ ប្រទះឃើញក៏ប្តឹង សមត្ថកិច្ចចាប់ ខ្លួនតែម្តង ៕


              ជនសង្ស័យជាបងប្រុសបង្កើតបានចាប់រំលោភប្អូនស្រីខ្លួនឯង

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម