អ្នកគ្រូបង្រៀន នៅកៀនស្វាយ ត្រូវអ្នកជិតខាង កាប់របួសដៃ ទំាងសងខាង

 
 

កណ្តាល ៖ ស្រ្តីម្នាក់ បានស្ទុះយក កំាបិតបុ័ងតោ កាប់អ្នកគ្រូបង្រៀន ខណៈដើរកាត់មុខផ្ទះ នៅម៉ោង ប្រមាណ៧ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រោះតែខឹងមិនបាននាំខ្លួន ទៅមន្ទីរពេទ្យ ដើម្បីសុំថ្នាំលេប ដោយជនសង្ស័យសតិមិនល្អ។

អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ពេជ្រ ថេមរ៉ា ភេទស្រី អាយុ៥៤ឆ្នាំ ជាគ្រូបង្រៀនបាន រងរបួសម្រាមដៃស្តំាពីរ និងដៃខាងឆ្វេងមួយកំាបិទ ។ បន្ទាប់ពីត្រូវបាន ស្រ្តីសង្ស័យ ភួង សុខុន អាយុ២១ឆ្នាំ កាប់ បន្ទាប់នាងបានខឹង ជនរងគ្រោះមិន នាំទៅមន្ទីរពេទ្យ ដើម្បីសុំថ្នាំលេបពីគ្រូពេទ្យ។

អ្នកភូមិបានបញ្ជាក់ទៀតថា នៅម៉ោងប្រមាណ៧ ព្រឹក គ្រាន់តែឃើញជនរងគ្រោះ ដើរកាត់មុខផ្ទះ ស្រ្តីសង្ស័យ ក៏ស្ទុះទាញកំាបិទដេញកាប់តែម្តង ហើយបច្ចុប្បន្ននេះ ជនរងគ្រោះកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យ ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកកៀន ស្វាយដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕


                   ស្រ្តីជនសង្ស័យ ឈ្មោះ ភួង សុខុន អាយុ២១ឆ្នាំ ដែលកាប់គ្រូបង្រៀន

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម