ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ត្រូវបានរដ្ឋសភា អនុម័តជាឯកច្ឆន្ទ នៅព្រឹកនេះ
-លោក ត្រាំ អ៊ីវតឹក សន្យាចំពោះមុខសភា អនុវត្តឲ្យប្រសិទ្ធភាព ពេលច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ដាក់ឲ្យប្រើប្រាស់
ភ្នំពេញ៖ ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីចំនួន ១២ជំពូក និង ៩២មាត្រា ដែលមានក្រឹត្យក្រម តឹងរឹងជាង ច្បាប់ចាស់ នោះ ត្រូវបានរដ្ឋសភា អនុម័តនាព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ដោយសំលេង ឯកច្ឆន្ទ ១០៣ លើ១០៣ សំលេង។
ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ត្រូវបានរដ្ឋសភា លើកយកមកពិភាក្សា អនុម័តកាលពី ថ្ងៃទី០១ ខែធ្នូ។ ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ ត្រូវបានប្រើរ យៈពេលចំនួន ៤ថ្ងៃ ដើម្បីពិភាក្សា ដេញដោលគ្នា ជាច្រើនពីតំណាងរាស្រ្ត មកពីគណបក្ស សង្រ្គោះជាតិ ដែលជា គណបក្សជំទាស់ និងគណបក្ស ប្រជាជនកម្ពុជា កំពុងកាន់អំណាច។
តំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ បានលើកជា សំណើរជាច្រើន ដើម្បីឲ្យការ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវ គោកថ្មីនេះ មានប្រសិទ្ធភាព។ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានស្នើឲ្យដំឡើង ប្រាក់ខែដល់ មន្រ្តីនគរបាល ចរាចរណ៍ ដើម្បីបញ្ចៀស អំពើពុករលួយ។ លោកក៏បាន ស្នើឲ្យការផាកពិន័យ លើបទល្មើសចរាចរណ៍ ធ្វើឡើងដោយ ស្មើភាពគ្នា ទាំងអ្នកដំណើរធម្មតា និងអ្នកមានអំណាច និងមានលុយ។
លោក សម រង្ស៊ី ក៏បានស្នើឲ្យ មានការសាងសង់ ផ្លូវអាកាស និងផ្លូវក្រោមដី សម្រាប់ថ្មើរជើង នៅកន្លែងដែលមាន ថ្មើរជើងមមាញឹក ផងដែរ ដូចជានៅតាម រោងចក្រ និងសាលារៀន។
រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក បានប្រកាសសន្យា អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ថ្មីឲ្យមានប្រសិទ្ធភាព ហើយប្រសិន បើច្បាប់ថ្មីនេះ ដាក់ចេញក្នុងរយៈពេល មួយឆ្នាំលោកអនុវត្ត មិនមានប្រសិទ្ធភាពទេ នោះ លោកត្រៀមខ្លួន ជានិច្ចចូលបំភ្លឺ តាមការដេញដោល របស់រដ្ឋសភា។
សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី មានចំនួន ១២ជំពូក ស្មើនិង ៩២មាត្រា ក្នុងនោះកែសម្រួល ៦៤មាត្រា រាក្សាខ្លឹមសាចាស់ ១៣ និងបន្ថែមថ្មី ១៥មាត្រា និងលុបចោល ១៨មាត្រា។ សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវ គោកថ្មី មានការកំណត់ យ៉ាងតឹងរឹង សម្រាប់អ្នកធ្វើ ដំណើរតាម ទោចក្រយានយន្ត រថយន្ត និងមធ្យោបាយធ្វើ ដំណើរគ្រប់ប្រភេទ ដូចការការកំណត់ ឲ្យអ្នកធ្វើដំណើរ តាមទោចក្រយានយន្ត និងត្រីចក្រយាន ត្រូវពាក់មួក សុវត្ថិភាព ឲ្យបានគ្រប់គ្នា ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ទោចក្រយានយន្ត មួយធ្វើដំណើរ បានតែ ៣នាក់ ប៉ុណ្ណោះ បូករួមទាំង កូនក្មេង ។ សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ក៏បានកំណត់ ហាងលក់ម៉ូតូ និងរថយន្ត ត្រូវធ្វើស្លាក លេខរថយន្ត និងយានយន្ត គ្រប់ប្រភេទជូន អតិថិជនរបស់ ខ្លួនផងដែរ។
សេចក្តីព្រាងច្បាប់ថ្មី ក៏មានការបង្កើន នូវកម្រិតថវិការ ផាកពិន័យ និងការដាក់ទោស ទណ្ឌធ្ងន់ធ្ងរ ណាស់ផងដែរ សម្រាប់ អ្នកដែលល្មើស ច្បាប់ចរាចរណ៍។ ជនណាបើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិន គោរពកាតព្វកិច្ច បណ្តាលឲ្យ ស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥ លានរៀល ឬអាចបន្ថែម ទោសទណ្ឌ លើសពីនេះទៀត។ ជនណាបើកបរ ដោយធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរព កាតព្វកិច្ច បណ្តាលឲ្យមាន របួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នក រងគ្រោះអសមត្ថភាព ធ្វើការងារក្នុង រយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតចាប់ពីថ្ងៃ កើតហេតុ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជា ប្រាក់ពី ២លានរៀល ទៅ១០លានរៀល ឬអាចលើសពីនេះ ។
សម្រាប់អ្នកបើក បរយានយន្ត ដោយគ្មានប័ណ្ណបើកបរ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ខែ និង ពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ៨សែនរៀល ។ អ្នកបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្ត តាមការ បញ្ជា របស់មន្ត្រី នគរបាល ចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្ត ពិនិត្យជាតិអាល់កុល ឬសារធាតុ គ្រឿងញៀន ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ៨សែនរៀល។ ចំណែកជនណា បើកបរយានយន្ត នៅពេល ខ្លួនស្ថិតនៅក្នុង ភាពស្រវឹង ដោយមានជាតិ អាល់កុល ចាប់ពី ០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារ ពី១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨ សែន រៀល ទៅ ៤ លានរៀលផងដែរ ។
សម្រាប់ជនណាប្រើប្រាស់ រថយន្តដោយគ្មាន បណ្ណសម្គាល់ ឬគ្មានស្លាកលេខ សម្គាល់រថយន្ត ត្រូវផ្តន្ទាទោសដាក់ ពន្ធ នាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យ ជាប្រាក់ពី ១០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល ។
ក្រៅពីការដាក់ទោសទណ្ឌ សម្រាប់អ្នកបើកបរ មិនគោរពច្បាប់ ចរាចរណ៍ មន្ត្រីអ្នកអនុវត្តន៍ច្បាប់ ដែលមិនគោរព តួនាទី ភារកិច្ចរបស់ខ្លួន ក៏ត្រូវច្បាប់កំណត់ ដាក់ទោសទណ្ឌ ធ្ងន់ធ្ងរផងដែរ។ ក្នុងមាត្រា ៧៤ នៃសេចក្តីព្រាងច្បាប់ថ្មី នេះបាន កំណត់ថា មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុង ក្របខណ្ឌមុខងារ ឬក្នុងឱកាសបំពេញ មុខងាររបស់ខ្លួន ហើយបានដកហូត យកប័ណ្ណបើកបរ ស្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះ ដោយបំពានច្បាប់ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ ពី១០ម៉ឺន ទៅ៨០ម៉ឺនរៀល ។
ក្រៅពីការកំណត់ ទោសទណ្ឌធ្ងន់ធ្ងរទៅ នៅក្នុងសេចក្តី ព្រៀងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ ក៏មានការកំណត់ ទៅលើ មធ្យោបាយដឹកជញ្ជូន និងមានការដាក់ នូវបទបញ្ញត្តិ ជាច្រើនផ្សេងទៀត សម្រាប់អ្នកធ្វើ ចរាចរណ៍លើដងវិថី ដែលគេរំពឹងថា នឹងជួយឲ្យការ ធ្វើចរាចរណ៍លើ ដងវិថីបានល្អប្រសើរ និងចូលរួមចំណែក កាត់បន្ថយ អត្រាគ្រោះ ថ្នាក់ចរាចរណ៍បានខ្ពស់ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១៣កន្លងទៅ មានជនរងគ្រោះចំនួន ១៦.២២៧នាក់ ក្នុងនោះ មានអ្នកស្លាប់ ១.៩៥០នាក់ និងរបួសធ្ងន់ ៥.៦៧១នាក់។ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្ស ស្លាប់ច្រើនជាង ៥ ទៅ៦នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ ៦៩ភាគរយ គឺជាអ្នកជិះម៉ូតូ ហើយមិនពាក់ មួកសុវត្ថិភាព ។
សម្រាប់គ្រោះថ្នាក់ ចរាចរណ៍ ក្នុងឆ្នាំ២០១៤នេះ មានការឡើងខ្លាំង បើធៀបកាល ពីឆ្នាំ២០១៣ កន្លងទៅ ហើយ អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ក្នុងរយៈពេលជិត ១១ខែ នៅឆ្នាំ២០១៤នេះ បានកើនដល់ជាង ២.០០០នាក់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!